29/05/2021 10:55 GMT+7 Email Print Like 0

វៀតណាមស្នើឱ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាពរបស់វៀតណាម

ប្រទេសវៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang  (រូបថត៖ baoquocte.vn)


នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៧ ឧសភា នៅទីក្រុងហាណូយ តាមទម្រង់ប្រព័ន្ធអ៊ីនធឺណែត អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang ជាថ្មីម្តងទៀត បានឡើងសំឡេងប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមនៅក្នុងតំបន់ប្រជុំកោះ Truong Sa និង Hoang Sa  ព្រមទាំងស្នើសុំឱ្យភាគីពាក់ព័ន្ធ គោរពសិទ្ធិរបស់ប្រទេសឆ្នេរសមុទ្រ ស្របតាមច្បាប់អន្តរជាតិ។

ទាក់ទងនឹងព័ត៌មានដែលថា នាពេលថ្មីៗនេះ មន្ត្រីហ្វីលីពីនបានប្រកាសថា ខ្លួនកំពុងរៀបចំជួសជុលនិងធ្វើឱ្យប្រសើរឡើងនូវផ្លូវរត់និងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ Thi Tu ដែលចំណុះប្រជុំកោះ Truong Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “ដូចដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសវៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ចំពោះអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការលើប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ រាល់ទង្វើដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនិងសិទ្ធិដែលពាក់ព័ន្ធនៅក្នុងប្រជុំកោះ Truong Sa គឺខុសច្បាប់និងត្រូវបានចាត់ទុកថាជាមោឃៈ។ វៀតណាមស្នើរឲ្យភាគីពាក់ព័ន្ធ គោរពអធិបតេយ្យភាពរបស់វៀតណាម គោរពច្បាប់អន្តរជាតិ គោរពតាម DOC និង UNCLOS ១៩៨២ ដោយជៀសវាងសកម្មភាព បង្កភាពស្មុគស្មាញដល់សភាពការណ៍ និងរួមចំណែកវិជ្ជមានដល់សន្តិភាពនៅសមុទ្រខាងកើត ក៏ដូចជាបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចារ COC”។

ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានអំពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនាពេលថ្មីៗនេះរបស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានអះអាងថា៖ “ការថែរក្សាសន្តិភាព ស្ថិរភាពសេរីភាពអាកាសចរណ៍និងនាវាចរណ៍ ការគោរពអធិបតេយ្យភាពនិងយកច្បាប់ជាចម្បងរបស់បណ្តាប្រទេសនៅសមុទ្រខាងកើត គឺជាគោលដៅផលប្រយោជន៍ទំនួលខុសត្រូវនិងសេចក្តីប្រាថ្នារួមរបស់ប្រទេសនិងសហគមន៍អន្តរជាតិ។ វៀតណាមសង្ឃឹមថាភាគីនានានឹងខិតខំប្រឹងប្រែងប្រកបដោយទំនួលខុសត្រូវដើម្បីចូលរួមចំណែកក្នុងបញ្ហានេះ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ