15/06/2020 14:56 GMT+7 Email Print Like 0

វៀតណាមស្នើឲ្យចិនធ្វើការស៊ើបអង្កេតនិងសម្របសម្រួលដោះស្រាយលើករណីនាវានេសាទ QNg 96416 TS នៅតំបន់សមុទ្រ Hoang Sa


 នាវានេសាទ QNg 96416 ត្រូវកម្លាំងប៉ូលិសសមុទ្រ ចិនបុក (រូបថតៈ VOV)
 

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ខណៈពេលកំពុងធ្វើ​ដំណើរដែលមានចម្ងាយពីកោះ​ Linh Con (Lincoln Island) ស្ថិតក្នុង​ប្រជុំកោះ Hoang Sa របស់វៀតណាមប្រហែល ៧ ម៉ាយប៉ែកខាងត្បូងនោះ  នាវានេសាទស្លាកលេខ QNg 96416 TS ត្រូវរថភ្លើងដែកមានស្លាកលេខ ៤០០៦ និងទូក​កាណូ​របស់​ចិន​ខិត​មក​ជិត​បណ្តាល​ឱ្យមាន​រលក​ដ៏ធំដែល​ធ្វើឱ្យអ្នកនេសាទ ១៦ នាក់និងរបស់របរជាច្រើននៅ​លើនាវា​នេសាទ​វៀត​ណាម ត្រូវ​ធ្លាក់​ចូល​ទៅក្នុង​សមុទ្រ​ ហើយនាវាត្រូវទឹក ជន់លិចនិងមានគ្រោះថ្នាក់លិចក្នុងសមុទ្រ។ មនុស្ស​មួយ​ចំនួន​មក​ពីនាវា​ចិន​បាន​ឡើង​នាវានេសាទរបស់វៀតណាម បូមទឹកចេញហើយនាំអ្នកនេសាទទាំងនោះត្រលប់មកនាវាវិញ។ មុនពេលចាកចេញ ភាគីចិន​បាន​ប្រើ​អំពើ​ហឹង្សា​បង្ខំ​ឱ្យប្រ​ធាន​នាវា​ផ្តិត​មេដៃទៅ​លើឯកសារមួយចំនួន​ជាភាសា​បរទេស និងដកហូតគ្រឿងសមុទ្រមួយចំនួនរួមទាំងឧបករណ៍មួយចំនួនរបស់នាវានេសាទ QNg 96416 TS​ ទៀតផង។

នា​ថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២០ ស្ថានកុង​ស៊ុល​នៃក្រសួង​ការ​បរទេស​និង​ស្ថាន​ទូត​វៀត​ណាម ប្រចាំ​ទីក្រុង​ប៉េកាំង​បាន​ផ្លាស់ប្តូរនូវទស្សនៈជាមួយចិនដោយអះអាងអធិបតេយ្យភាពរបស់ វៀតណាមលើប្រជុំកោះ Hoang Sa  និងស្នើឲ្យចិន ធ្វើការស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ព័ត៌មានអំពីករណីនេះ ហើយសូមជូន​ដំណឹង​អំពីលទ្ធផល​ដល់​អាជ្ញាធ​រវៀតណាម ដើម្បីបន្តការសម្របសម្រួលដោះស្រាយ។
 
នាពេលបច្ចុប្បន្ននេះ​អាជ្ញាធរ​វៀត​ណាម​កំពុង​ប្រមូល​ និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​យ៉ាង​សកម្ម​ដើម្បី​បញ្ជាក់​ពីករណី​នេះ​ ​ហើយនឹងបន្តចាត់វិធានការដើម្បីធ្វើអន្តរ​កម្មជាមួយភាគីចិន ដោយ ប្តេជ្ញាការ​ពារអធិបតេយ្យ​ភាព​ក៏ដូច​​ជា​សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទ វៀ​តណាម​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ