• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យចិនលុបចោលការបង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” និង “ខ័ណ្ឌ Nansha”

វៀតណាមបានអះអាងម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់និងមូលដ្ឋានគតិយុត្តពេញលេញ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang


ចំពោះមុខការដែល រដ្ឋាភិបាល ចិន នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ បានប្រកាស បង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” (ត្រូវជាប្រជុំកោះ Hoang Sa របស់វៀតណាម) និង “ខ័ណ្ឌ Nansha” (ត្រូវជាប្រជុំកោះ Truong Sa របស់វៀតណាម) នៅឯ “ទីក្រុង Shansha”,  អ្នកនាំពាក្យក្រ សួងការបរទេស វៀត ណាម លោកស្រី Le Thi Thu Hang បានថ្លែងនៅថ្ងៃទី ១៩ ខែមេសា ថា៖

“វៀតណាមបានអះអាង ម្តងហើយម្តងទៀតថា វៀតណាមមានភ័ស្តុ តាងប្រវត្តិសាស្ត្រគ្រប់គ្រាន់និងមូលដ្ឋានគតិយុត្តពេញលេញ ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa។ គោលជំហរឥតងាករ៉េរបស់វៀតណាមគឺប្រឆាំងជំទាស់ជាដាច់ខាត ចំពោះការបង្កើតអ្វីដែលហៅថា “ទីក្រុង Shansha” និងទង្វើពាក់ព័ន្ធ ដោយសាររំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា ទង្វើទាំងអស់នេះ ត្រូវចាត់ទុកថាជាមឃោៈ មិនត្រូវបានទទួលស្គាល់ គ្មានគុណប្រយោជន៍ សម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសនានា និងបង្កើនភាពស្មុគស្មាញដល់សភាពការណ៍នៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់និងពិភពលោក។ វៀតណាមស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាម លុបចោលការសម្រេចចិត្តខុសឆ្គង ដែលទាក់ទងនឹងទង្វើដូចដែលបានលើកឡើងខាងលើ ហើយកុំធ្វើសកម្មភាពស្រដៀងគ្នាទៀត នាពេលអនាគត”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top