21/03/2020 14:49 GMT+7 Email Print Like 0

វៀតណាមស្នើឲ្យពន្យាពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និង​កិច្ចប្រជុំ​​ពាក់ព័ន្ធនានានៅ Da Nang

នារសៀលថ្ងៃទី ១៩ ខែមិនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung មានជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ាននិងនូវែលសេឡង់ដើម្បីប្រគល់ជូនសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនថ្នាក់ដឹកនាំអាស៊ាន។

វៀតណាមស្នើឲ្យពន្យាពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និង​កិច្ចប្រជុំ​​ពាក់ព័ន្ធនានានៅ Da Nang។
រូបថត៖ chinhphu.vn


នៅចំពោះមុខស្ថានភាពជំងឺ COVID-19 មានការវិវត្តយ៉ាងស្មុគស្មាញនោះ នាថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារលិខិតជូនចំពោះថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាននិងនូវែលសេឡង់ ដោយស្នើឲ្យពន្យាពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦  កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នូវែលសេឡង់និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រ ព្រឹត្តិទៅនាថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នៅ Da Nang រហូតដល់ដំណាច់ខែមិថុនាឆ្នាំ ២០២០ ។

ក្នុងសារលិខិតផ្ញើជូនថ្នាក់ដឹកនាំនានា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា នាបច្ចុប្បន្ននេះ វៀតណាមបានបញ្ចប់ជាស្ថាពរការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ហើយ។ ថ្វីត្បិតតែដូច្នេះក៏ដោយ ការពន្យាពេលកិច្ចប្រជុំនេះ គឺពិតជាចាំបាច់ណាស់ ក្នុងបរិបទដែលជំងឺឆ្លង COVID-19 កំពុងរីករាល់ដាលនៅក្នុងតំបន់និងនៅលើពិភពលោក ហើយអង្គការ សុខភាពពិភពលោក (WHO) បានប្រកាសថា COVID-19 គឺជាជំងឺរាតត្បាតសកល។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសដែលបានគាំទ្រនិងរួមដៃគ្នាជាមួយវៀតណាមក្នុងការជំរុញការកសាងសហគមន៍អាស៊ានមួយ ដែលតភ្ជាប់ និងបន្សាំដោយម្ចាស់ការ។ លោកបានអះអាងថាដោយការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរួម ស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកនោះ សហគមន៍អាស៊ានអាចជំនះពុះពារលើការសាកល្បង ធានាជីវភាពរស់នៅសុខសាន្តជូនប្រជាជន និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពសម្រាប់បណ្ដាប្រទេសជាសមាជិក។

នារសៀលថ្ងៃទី ១៩ ខែមិនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung មានជំនួបជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ាននិងនូវែលសេឡង់ដើម្បីប្រគល់ជូនសារលិខិតរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជូនថ្នាក់ដឹកនាំនៃប្រទេសទាំងនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ