អ្នកនាំពាក្យក្រសួងកាបរទេសវៀតណាម លោក Le Hai Binh
នៅក្នុងសន្និសីទកាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម នាថ្ងៃទី១៧ ខែមិនា ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន ស្ដីអំពីប្រតិកម្មរបស់វៀតណាម ចំពោះសកម្មភាពនាពេលថ្មីៗនេះ របស់ចិននៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងកាបរទេសវៀតណាម លោក Le Hai Binhលើកច្បាស់ថា៖
“វៀតណាមអះអាងជាថ្មីម្តង់ទៀតអំពីអធិបតេយ្យភាពដែលមិនអាចប្រកែក បានចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការដែលចិនបន្តកសាង ផ្លាស់ប្តូរស្ថានភាពដើមប្រជុំកោះ Hoang Sa និងរៀបចំសកម្មភាពទេសចរ នៅប្រជុំកោះនេះ គឺខុសច្បាប់មិនអើពើដល់ការព្រួយបារម្ភ របស់វៀតណាមនិងសហគមន៍អន្តរជាតិ ជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរទៅ លើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa។ វៀតណាមប្តេជ្ញាចិត្តបដិសេធយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពពោលខាងលើរបស់ចិន និងសំណូមពរចិនត្រូវបញ្ចប់ភ្លាម និងមិនទុកអោយសកម្មភាព ដូច្នេះបន្តកើតមានឡើង ត្រូវគោរពអធិបតេយ្យភាពរបស់វៀតណាម និងច្បាប់អន្តរជាតិ មានសកម្មភាពជាក់ស្ដែង រួមចំណែកចូលក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបត្តិការមិត្តភាព វៀតណាម-ចិន ក៏ដូចជារក្សាសន្តិភាព ស្ថិរភាពនៅតំបន់សមុទ្រខាងកើត៕ ”
តាម VOV5 - វិទ្យុសម្លេងវៀតណាម