12/04/2020 15:23 GMT+7 Email Print Like 0

វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២ មានអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់មានអ្នកបាត់បង់ជីវិតឡើយ


 ជំងឺរាតត្បាតសកល COVID-19 នៅតែបន្តរីករាលដាលទូទាំងពិភពលោក (រូបថតៈ  Reuters)
 

ប្រទេស​វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនិងដំបន់ដែនដីចំនួន ២ ទោះបីជាមានករណីឆ្លងជំងឺ COVID-19​ យ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមិនទាន់មានអ្នកជំងឺណាម្នាក់បានស្លាប់នោះទេ។ 

ថ្វីត្បិត​ដូច្នេះក៏ដោយ ក៏ក្រសួងសុខា ភិបាលវៀតណាម បានប្តេជ្ញាចិត្តថា មិនបរានុម័តនោះទេ ពីព្រោះ​ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺនេះ កំពុងដំណើរការនៅឡើយ ហើយទំនងជាអូសបន្លាយ​រយៈ​ពេល​យូរជាង​នេះក៏ថា​បាន​ដែរ​”។ នេះជាការវាយតម្លៃដែលបានលើកឡើងនៅក្នុងសន្និសីទហ្វឹកហាត់តាមរយៈវីដេអូ ស្តីពីការបង្ការ និង​ប្រយុទ្ធ​ប្រឆាំងជំងឺ COVID-19 នៅតាមបណ្តាមន្ទីរពេទ្យ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃ ទី១១ ខែមេសា ​នៅទីក្រុងហាណូយ។
 
អញ្ជើញថ្លែង​មតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បាន​ឲ្យដឹង​ថា​  ជំងឺ COVID-19 ងាយឆ្លងហើយពិបាកការពារណាស់។ ក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ មិនដែល​មាន​​ជំងឺ​ណាមួយ​ដែលមានកម្រិតវាយលុកយ៉ាងខ្លាំងក្លាដូចជា COVID-19 នោះទេ។ ក្នុងរយៈ​ពេល​តែពីរ​បីខែ​ប៉ុណ្ណោះ ជំងឺដ៏​កាច់សាហាវនេះ បានរាលដាលដល់ប្រទេសនិងតំបន់​ដែនដីភាគ​ច្រើន​ទូទាំង​ពិភពលោក​។
 
“នៅថ្ងៃ​ទី ១០ ខែមេសា បានកត់ត្រាថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ២ ទោះ​បីមានអ្នកជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែពុំមានករណីណាបាត់បង់ជីវិតនោះឡើយ។ នេះជាមោទន​ភាព​របស់​វៀត​ណាម​ ប៉ុន្តែចំពោះមុខស្ថានភាពនៃការផ្ទុះជំងឺដូចបច្ចុប្បន្ននេះ មិនអាចនិយាយអ្វីជាមុនបានទេ។ ហេតុដូច្នេះ ​មជ្ឈមណ្ឌលសុខាភិបាលទាំងអស់ ត្រូវត្រៀមជាស្រេច​ សម្រាប់ស្ថានភាពនៅពេល​ដែលជំងឺ​រាតត្បាត​ឆ្លងរាល​ដាល​ពាសពេញប្រទេស។ មន្ទីរពេទ្យមិនគួររំពឹងទៅលើការជួយឧបត្ថម្ភពីមជ្ឈិម ហើយគួរតែអនុវត្ត​ភ្លាមៗ​ តាមគោលការណ៍ណែនាំទាំង ៤ ដែលការិយាល័យនយោបាយ លេខាធិការដ្ឋាន រដ្ឋាភិ បាលនិង​នាយករដ្ឋមន្រ្តី​ដាក់​ចេញផង​ដែរ”។ នេះបើយោងតាមប្រសាសន៍របស់​លោក Nguyen Thanh Long។
 
នៅក្នុងសន្និសីទ មានមតិជាច្រើនបានលើកឡើងថា កត្តាបង្កជំងឺ COVID-19​ គឺជាវីរុសប្រភេទថ្មី ហេតុដូច្នេះ មិនទាន់​មានថ្នាំព្យាបាលជាក់លាក់ណាមួយនោះទេ ពោលគឺគ្មានថ្នាំណាអាចព្យាបាលជាសះស្បើយបានភ្លាមៗ។ នៅក្នុង​ដំណើរការនេះ ការធ្វើពិសោធន៍ ការស្រាវជ្រាវនិងដាក់ចេញវិធីសាស្ត្រក្នុងការព្យាបាល COVID-9 នៅវៀតណាម​តែងតែបានធ្វើបច្ចុប្បន្នភាពនិងកែលម្អជាបន្តបន្ទាប់ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ