10/09/2021 12:13 GMT+7 Email Print Like 0

វៀតណាមសហប្រតិបត្តិការជាមួយ EU និង EP អនុវត្តន៍ EVFTA ប្រកបដោយប្រសិទ្ធភាព

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងតំបន់) បន្ទាប់ពីមកដល់ទីក្រុងព្រុចសែល ប្រធាន រដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធាន ក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។

តាមការអញ្ជើញរបស់ប្រធានសភាអឺរ៉ុប (EP) លោក David Sassoli ប្រធានរដ្ឋ សភាវៀតណាមលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់ព្រលានយន្តហោះ Melsbroek ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បំពេញដំណើរទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP) និងសហភាពអឺរ៉ុប (EU) ចាប់ពី ថ្ងៃទី៨ដល់ថ្ងៃទី៩ ខែកញ្ញា។

 

ប្រធាន រដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។ (រូបថត៖ VOV)
 
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានសភាអឺរ៉ុបលោក David Sassoli។ (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី៨ ខែកញ្ញា (ម៉ោងតំបន់) បន្ទាប់ពីមកដល់ទីក្រុងព្រុចសែល ប្រធាន រដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធាន ក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។

នៅក្នុងជំនួបនេះ លោក Charles Michel បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃ ដំណើរទស្សនកិច្ចការងារនៅ EU លើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម។ លោកចាត់ទុកថា ការដែលជម្ងឺកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញលើ ទូទាំងពិភពលោក បានប៉ះពាល់ដល់ដំណើរការនិងប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រម ព្រៀង EVFTA ដូច្នេះ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវធ្វើអាជីវកម្មអស់ពី សក្ដានុពលដ៏ធំធេងដែលកិច្ចព្រមព្រៀងនេះនាំមកជូន។ លោកប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel បានចែករំលែកទស្សនៈស្ដីពីសន្តិភាពនិងសន្តិសុខនៅមហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិក ដោយការគោរពច្បាប់ជាគោល ហើយបញ្ជាក់ថា EU មានបំណងចង់ពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍ រួមទាំង ប្រទេសវៀតណាមផង។

ជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសង្កត់ ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចដើមដំបូងរបស់លោកក្នុងឋានៈជាប្រធានរដ្ឋសភា ដែលតាងនាមថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមទៅបំពេញទស្សនកិច្ចនៅអឺរ៉ុបក្នុងអាណត្តិបេសកកម្មថ្មី បន្ទាប់ពីវៀតណាមបានសុក្រិតមុខតំណែងជាថ្នាក់ដឹកនាំក្នុង ក្បាលម៉ាស៊ីនរដ្ឋ ហើយបង្ហាញពីការគោរពរបស់វៀតណាមចំពោះ EU និង EP។ ដើម្បីឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០២៥និងឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ វៀតណាមមានបំណងថា EU បន្តជួយឧបត្ថម្ភ ចែករំលែក បទពិសោធន៍ក្នុងវិស័យនានាដែល EU មានប្រៀបខ្លាំង ខណៈដែលវៀតណាមមាន តម្រូវការ ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការអភិវឌ្ឍប្រភពធនធានមនុស្សដោយមានគុណភាពខ្ពស់។

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការបង្ការប្រឆាំងជម្ងឺកូវីដ ១៩ និងបញ្ហាវ៉ាក់សាំង លោកប្រធានរដ្ឋសភា Vuong Dinh Hue មានបំណងថា ក្រុមប្រឹក្សាអឺរ៉ុបនិងគណៈ កម្មាធិការអឺរ៉ុបនឹងផ្ដល់អាទិភាពដល់វៀតណាមក្នុងការធ្វើលទ្ធកម្មប្រភពផ្គត់ផ្គង់វ៉ាក់សាំងរបស់អឺរ៉ុប តាមរយៈយន្តការ COVAX ឬចែករំលែកវ៉ាក់សាំង ព្រមទាំងស្នើឲ្យ EC គាំទ្រកិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងនៅវៀតណាមផងដែរ។

ភាគីទាំងពីរបានឯកភាពបន្តជំរុញខ្លាំងថែមទៀតនូវវិស័យសហប្រតិបត្តិការនានា ក្នុងនោះមានតួនាទីដ៏សំខាន់នៃរដ្ឋសភាវៀតណាមនិងសភាអឺរ៉ុប។ ដំបូងបង្អស់ បង្ក លក្ខណៈងាយស្រួលសម្រាប់អនុវត្តន៍កិច្ចព្រមព្រៀង EVFTA ប្រកបដោយប្រសិទ្ធភាព ជំរុញឲ្យប្រទេសសមាជិកអនុម័តលើ EVIPA។ ភាគីទាំងពីរក៏បានបញ្ជាក់ថា នឹងរួមគ្នា ពិភាក្សាដើម្បីដោះស្រាយបញ្ហានៅសេសសល់មួយចំនួនដូចជាការដកកាតលឿងជលផល IUU ឬការបង្រួញភាពខុសប្លែកលើបញ្ហាសិទ្ធិមនុស្ស ជាដើម។

នារសៀលថ្ងៃទី៨ ខែកញ្ញា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាអឺរ៉ុបលោក David Sassoli។ បន្ទាប់ពីជំនួបពិភាក្សា លោក Vuong Dinh Hue បានទទួលជួបប្រធាន INTA DASE និងក្រុមសមាជិកសភាមិត្តភាព EP។         នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បានទទួលជួប តំណាងសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់បែលហ្ស៊ិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ