17/07/2021 08:52 GMT+7 Email Print Like 0

វៀតណាមសម្រេចការចាក់វ៉ាក់សាំង Nano Covax ជាសាកល្បងចំនួន១៣.០០០ដូស ដើមដំបូងនៃដំណាក់កាលទី៣

ឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យ បណ្ឌិត Hoang Van Luong នាយករងវិទ្យាស្ថាន ពេទ្យយោធា ក្រសួងការពារប្រទេស បានឲ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំង អ្នកស្ម័គ្រចិត្ត ទាំង១៣ពាន់នាក់ សុទ្ធតែមានស្ថានភាពសុខភាពធម្មតា គ្មានអ្នកណាម្នាក់ជួបប្រទះនឹង ប្រតិកម្មក្រៅពីការរំពឹងទុកឡើយ។

ការសាកល្បងចាក់វ៉ាក់សាំង Nano Covax ដំណាក់កាលទី៣ជូនអ្នកស្ម័គ្រចិត្ត។ (រូបថត៖ VOV)


គិតត្រឹមថ្ងៃទី១៤ កក្កដា មជ្ឈមណ្ឌលនានាដែលចូលរួមស្រាវជ្រាវសាកល្បង វ៉ាក់សាំង Nano Covax ដំណាក់កាលទី៣ បានសម្រេចរួចរាល់ការចាក់វ៉ាក់សាំង ប្រភេទនេះជាសាកល្បងចំនួន១៣.០០០ដូសដើមដំបូងជូនអ្នកស្ម័គ្រចិត្ត។

ឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យ បណ្ឌិត Hoang Van Luong នាយករងវិទ្យាស្ថាន ពេទ្យយោធា ក្រសួងការពារប្រទេស បានឲ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំង អ្នកស្ម័គ្រចិត្ត ទាំង១៣ពាន់នាក់ សុទ្ធតែមានស្ថានភាពសុខភាពធម្មតា គ្មានអ្នកណាម្នាក់ជួបប្រទះនឹង ប្រតិកម្មក្រៅពីការរំពឹងទុកឡើយ។

វ៉ាក់សាំងបង្ការកូវីដ ១៩ ឈ្មោះ Nano Covax ត្រូវបានក្រុមហ៊ុនភាគហ៊ុនបច្ចេក វិទ្យាជីវសាស្ត្រឱសថសាស្ត្រ Nanogen អភិវឌ្ឍ ចាប់តាំងពី ខែឧសភាឆ្នាំ២០២០។ មុនពេលឈានចូលការសាកល្បងដំណាក់កាលទី៣ វ៉ាក់សាំងនេះបានឆ្លងកាត់ដំណាក់ កាលសាកល្បងគ្លីនិកចំនួន ២ លើកទៅហើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ