07/08/2019 11:33 GMT+7 Email Print Like 0

វៀតណាមសង្កត់ធ្ងន់លើការបញ្ឈប់ការរត់ប្រណាំងប្រដាប់អាវុធនុយក្លេអ៊ែរនិងការរំសាយអាវុធនុយក្លេអ៊ែរ


 ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ (រូបថត៖ TTXVN)
 

 ឯកអគ្គរដ្ឋ ទូតលោក Duong Chi Dung បានអះអាងថា វៀតណាមគាំទ្រចំពោះកិច្ចខិតខំ ប្រឹង​ប្រែង​រំសាយ​អាវុធ​នុយក្លេអ៊ែរតាមរយៈយន្តការពហុភាគីអន្តរជាតិនិងតំបន់។ វៀតណាមជាសមាជិក​នៃសន្ធិ​សញ្ញា​អន្តរជាតិ​ពហុភាគី​ទាំង​អស់ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ។
 
ចាប់ពីថ្ងៃទី២៩​ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំទីក្រុងហ្សឺណែវ បានបន្តធ្វើជា​អធិបតី​នៅសម័យ​ប្រជុំពេញ​អង្គ ក្នុងក្របខ័ណ្ឌអាណត្តិប្រធានកិច្ចប្រជុំរំសាយយោធភ័ណ្ឌ (CD) ឆ្នាំ២០១៩ របស់វៀតណាម (ចាប់ពីថ្ងៃទី​២៤ ដល់ថ្ងៃទី២៨ ខែមិថុនា និងចាប់ពីថ្ងៃទី២៩ ខែ កក្កដាដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩)។ នៅកិច្ច​ប្រជុំដែ​ល​បានប្រព្រឹត្តទៅនា ថ្ងៃទី២៩ ខែកក្កដា អង្គប្រជុំបានពិភាក្សាអំពីប្រធានបទ “បញ្ឈប់​ការ​រត់​ប្រណាំង​ ប្រដាប់អាវុធនុយក្លេអ៊ែរនិងរំសាយអាវុធ នុយក្លេអ៊ែរ”។ ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋ ទូតលោក Duong Chi Dung បានអះអាងថា វៀតណាមគាំទ្រចំពោះកិច្ចខិតខំ ប្រឹងប្រែង​រំសាយ​អាវុធ​នុយ​ក្លេអ៊ែរ​តាម​រយៈ​យន្តកា​រពហុភាគីអន្តរ​ជាតិនិងតំបន់។ វៀតណាមជាសមាជិក​នៃសន្ធិសញ្ញា​អន្តរជាតិ​ពហុភាគី​ទាំងអស់​ស្ដីពីការ​រំសាយ​អាវុធ​នុយ​ក្លេអ៊ែរ។ គណៈប្រតិភូវៀតណាមបានអំពាវនាវអោយប្រទេសនៅសេស សល់នានា ចូលរួមសន្ធិ​សញ្ញា​ទាំង​នេះអោ​យបានឆាប់ៗ ព្រមទាំងបង្កើនកិច្ចសហប្រតិ បតិ្តការអន្តរជាតិ ដើម្បីអនុវត្ត​សន្ធិស​ញ្ញាសំ​ខាន់​ៗនេះ​ប្រក​បដោយប្រសិទ្ធភាព តាម​នោះរួមចំណែក​ទៅក្នុងកិច្ច​ខិតខំប្រឹង​ប្រែងរួម​សំដៅបញ្ឈប់​ការរត់ប្រណាំង​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​និងរំសាយអាវុធនុយក្លេអ៊ែរទាំ​ងស្រុង។​
 
តំណាងនៃប្រទេសជាច្រើនបានវាយតម្លៃខ្ពស់ចំពោះការរៀប​ចំកិច្ចប្រជុំ លើកនេះរបស់វៀត ណាម ព្រម​ទាំងស្វាគមន៍​ការដែ​លវៀតណាមបានអញ្ជើញ​ តំណាងនៃអង្គការ​សន្ធិសញ្ញាហាម​ឃាត់​ការធ្វើតេស្តនុយក្លេអ៊ែរ​គ្រប់ជ្រុង​ជ្រោយ​ (CTBTO) ចូលរួមកិច្ចប្រជុំលើកនេះ។ បណ្ដាប្រទេសបានសង្កត់ធ្ងន់ថា ចាំបាច់ ត្រូវដាក់អោយ​សន្ធិសញ្ញាហាម​ឃាត់​ការធ្វើតេស្តនុយក្លេអ៊ែរគ្រប់ជ្រុង​ជ្រោយ (CTBT) ចូលជាធរមានអោយបានឆាប់​ៗ ដោយចាត់ទុ​កនេះជាការបោះជំហាន ចាំបាច់មួយដើម្បីឆ្ពោះទៅរកគោលដៅដែល​ពិភពលោកមួយ​គ្មានអាវុធនុ​យក្លេអ៊ែរ។ តាម CTBTO បានអោយដឹងថា នា បច្ចុប្បន្នមានប្រទេសចំនួន១៨៤បានចុះហត្ថ លេខាលើសន្ធិ​សញ្ញា ​CTBT ហើយមានប្រទេសចំនួន ១៦៤បាន​អនុម័ត៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ