• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍ដ៏វិជ្ជមាននៅស៊ូដង់ខាងត្បូង

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានវាយតម្លៃខ្ពស់ចំពោះរាល់ ការវិវត្តន៍ដ៏វិជ្ជមាននៅស៊ូដង់ខាងត្បូង ចាប់ពីពេលដែលរដ្ឋាភិបាល អន្តរកាលត្រូវបានបង្កើតឡើង ក៏ដូចជាតួនាទីសម្រុះសម្រួលរបស់រដ្ឋា ភិបាលស៊ូដង់ខាងត្បូងក្នុងដំណើរការសន្តិភាពនៅប្រទេសស៊ូដង់ជិតខាង។

បណ្ដាតំណាងចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីស្ថានភាពនៅស៊ូដង់ខាងត្បូង។ (រូបថត៖ Pham Huan - VOV)


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) នាថ្ងៃទី១៦ កញ្ញា បានពិភាក្សាតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅប្រទេសស៊ូដង់ខាង ត្បូង និងសកម្មភាពនៃក្រុមបេសកកម្មរក្សាសន្តិភាពអ.ស.បនៅប្រទេសនេះ (UNMISS)។

ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានវាយតម្លៃខ្ពស់ចំពោះរាល់ ការវិវត្តន៍ដ៏វិជ្ជមាននៅស៊ូដង់ខាងត្បូង ចាប់ពីពេលដែលរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង ក៏ដូចជាតួនាទីសម្រុះសម្រួលរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូងក្នុងដំណើរការសន្តិភាពនៅប្រទេសស៊ូដង់ជិតខាង។ លោកឯកអគ្គរដ្ឋទូតវៀតណាមបាន កត់សម្គាល់ការដែលកិច្ចព្រមព្រៀង ឈប់បាញ់ត្រូវបានគោរពជាស្ថាពរ ហើយអំពាវនាវឲ្យរដ្ឋាភិបាលអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព សំដៅដោះស្រាយស្ថានភាពហឹង្សារវាង សហគមន៍នានានៅប្រទេសនេះ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការជំរុញដំណើរការអន្តរកាលហើយអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ដើម្បីឆ្ពោះទៅការពិចា រណាឡើងវិញនូវយន្តការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនាខែធ្នូ ខាងមុខនេះ ព្រមទាំងអះអាងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម ទៅក្នុងសកម្មភាពរបស់ UNMISS ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top