13/05/2019 11:15 GMT+7 Email Print Like 0

វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់តម្លៃខាងសីលធម៌ដ៏ល្អប្រសើររបស់បណ្ដាសាសនាដែលក្នុង​នោះមាន​ពុទ្ធសាសនា​


 វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់តម្លៃខាងសីលធម៌ដ៏ល្អប្រសើររបស់បណ្ដាសាសនាដែលក្នុងនោះមានពុទ្ធសាសនា
 

 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា តំណាង​គ្រប់​រូប​នៅ​ទី​នេះ​គឺ​ជា​បណ្ដា​ឯក​អគ្គរដ្ឋទូត ដែលកំពុងព្រួតដៃគ្នាដើម្បីសតិអារម្មណ៍នៃពុទ្ធសាសនា ក្នុងការដោះស្រាយបញ្ហា នានា​ដែល​ប៉ះ​ពាល់ដល់ការអភិវឌ្ឍទូទាំងពិភពលោក ព្រមទាំងព្រួតដៃគ្នាធ្វើ សកម្មភាព​ដើម្បី​ផល​ប្រយោជន៍​រួម​និង​សេចក្ដី​សង្ឃឹ​ម​អំពីពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាពនិងចីរភាព ផងដែរ។

នាយប់ថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan​ បានអញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីលាង សាយភោជន៍ជូនបណ្ដាប្រមុខរដ្ឋ ថ្នាក់​ដឹក​នាំអង្គការ​សហប្រ​ជាជា​តិ​ អង្គការអន្តរ ជាតិ គណៈប្រតិភូពុទ្ធសាសនាអន្តរជាតិ ស្ថានទូតនៃបណ្ដាប្រទេសប្រចាំវៀត ណាម អង្គការ​អន្តរជាតិមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ និងសមា គមន៍ពុទ្ធសាសនាវៀតណាម ដែលកំពុង​មានវត្តមាននៅវៀតណាមដើម្បីចូលរួម មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩។
 
អញ្ជើញថ្លែងនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា តំណាងគ្រប់​រូបនៅទីនេះគឺជាបណ្ដាឯកអគ្គរដ្ឋទូត ដែលកំពុងព្រួតដៃគ្នាដើម្បីសតិអារម្មណ៍នៃពុទ្ធសាសនា ក្នុង​ការដោះស្រាយបញ្ហា នានាដែលប៉ះពាល់ដល់ការអភិវឌ្ឍទូទាំងពិភព លោក ព្រមទាំងព្រួតដៃគ្នាធ្វើ សកម្មភាពដើម្បីផលប្រយោជន៍រួមនិងសេចក្ដីសង្ឃឹមអំពីពិភពលោកមួយប្រកបដោយសន្តិភាព វិបុល​ភាព​និង​ចីរភាព ផងដែរ។ លោកស្រីអញ្ជើញមាន ប្រសាសន៍ថា៖
 
 “មុន​ការប្រារព្ធមហាពិធីវិសាខបូជាឆ្នាំ២០១៩ដែលត្រូវបានរៀបចំឡើងជាលើកទី៣នៅវៀត ណាម ហើយ​នៅក្នុង​ពិធីជួបជុំពោរពេញទៅដោយភាពកក់ក្ដៅ នាថ្ងៃនេះ យើងខ្ញុំសូមបន្តអះអាងថា វៀត​ណាម​ជានិច្ច​កាល​គោរព​និងគាំទ្រ ចំពោះការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់អង្គការសហប្រជាជាតិដោយជ្រើស រើសពិធីវិសាខ​បូជា ធ្វើជាពិធីបុណ្យវប្បធម៌សាសនាពិភពលោក។ វៀតណាម ជានិច្ចកាលគោរពសិទ្ធិមនុស្ស ធានាជី​វភាព​ខាងជំនឿសាសនាប្រកបដោយសេ រីភាពព្រមទាំងវាយតម្លៃ​ខ្ពស់​ចំពោះរាល់​តម្លៃខាង​សីល​ធម៌​ដ៏ល្អ​ប្រសើរ​របស់ បណ្ដាសាសនា ដែលក្នុងនោះមានពុទ្ធសាសនា ដែលបាន កំពុង ហើយនឹង នាំមកជូនសង្គម ផងដែរ”។​
 
មហាពិ​ធីវិសាខបូជាឆ្នាំ២០១៩ក៏ជាឱកាសដើម្បីអោយតំណាងនៃពុទ្ធ សាសនាមក​ពីប្រទេស​ជាច្រើន​លើ​ពិភពលោក​ ត្រូវបានស្វែងយល់បន្ថែមអំពី ទឹកដីនិងមនុស្សវៀតណាម ពោរពេញទៅដោយប្រពៃណីវប្បធម៌ និងភាព រួស​រាយ​រាក់ទាក់៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ