16/02/2021 17:30 GMT+7 Email Print Like 0

វៀតណាមលើកឡើងទស្សនៈរបស់ខ្លួននៅកិច្ចប្រជុំពិសេសអំពីស្ថានភាពនៅមីយ៉ាន់ម៉ា

វៀតណាមបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុងតំបន់និងជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមតាម ដានយ៉ាងដិតដល់ការវិវឌ្ឍន៍នានានៅមីយ៉ាន់ម៉ា ហើយសង្ឃឹមថា ស្ថានភាពនៅ មីយ៉ាន់ម៉ានឹងឆាប់មានស្ថិរភាពឡើងវិញ ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីសន្តិភាព ស្ថិរភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបន្តចូលរួមចំណែកដល់ ដំណើរការកសាងសហ គមន៍អាស៊ានផងដែរ។

ទាហាននៅទីក្រុង Mandalay មីយ៉ាន់ម៉ា កាលពីថ្ងៃទី២ កុម្ភៈ។ (រូបថត៖ AFP/TTXVN)


ដោយឈរលើសំណើររបស់សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាក្រោយពីការវិវឌ្ឍន៍នាពេលកន្លងមក នៅប្រទេសអាស៊ីអាគ្នេយ៍នេះ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបើកកិច្ចប្រជុំពិសេសលើកទី២៩តាមប្រព័ន្ធវីដេអូ។ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ (អ.ស.ប) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវបានលើកឡើងទស្សនៈរបស់វៀត ណាមក្នុងកិច្ចប្រជុំនេះ។ តាមនោះ វៀតណាមបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយក្នុង តំបន់និងជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមតាមដានយ៉ាងដិតដល់ការវិវឌ្ឍន៍នានានៅ​មីយ៉ាន់ម៉ា ហើយសង្ឃឹមថា ស្ថានភាពនៅមីយ៉ាន់ម៉ានឹងឆាប់មានស្ថិរភាពឡើងវិញ ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បី សន្តិភាព ស្ថិរភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់និងបន្តចូលរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ានផងដែរ។
វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរ ជាតិនិងដៃគូអភិវឌ្ឍនានា បន្តជួយគាំទ្រដល់ដំណើរការអន្តរកាលប្រជាធិបតេយ្យនៅ មីយ៉ាន់ម៉ា ឲ្យបានសមស្របតាមគោលបំណងនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ