វៀតណាមរួមសហការរៀបចំសិក្ខាសាលាវិនិយោគអាស៊ាននៅអាល្លឺម៉ង់
នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅទីក្រុង Frankfurt (ប្រទេសអាល្លឺម៉ង់) បានប្រព្រឹត្តទៅសិក្ខាសាលា ស្ដីអំពីការជំរុញវិនិយោគអាស៊ាន ដោយប្រធានបទ៖ វិនិយោគដើម្បីអាស៊ានមួយប្រកបដោយសកលភាវូបនីយកម្ម ដោយស្ថានទូតវៀតណាម ម៉ាឡេស៊ីនិងថៃរួមគ្នារៀបចំឡើង។ អង្គសន្និសីទ បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសអាស៊ានទាំងឡាយ ជំនះពុះពារលើគម្លាតអភិវឌ្ឍន៍ ប្រព័ន្ធនយោបាយ និងវប្បធម៌ ដើម្បីផ្លាស់ប្តូរតាមនិន្នាការសកម្ម របស់បរិយាកាសវិនិយោគនៅប្រទេសអាស៊ាននានា។ ប្រការនេះកំពុងបង្កើតឡើងឱកាសងាយស្រួល សំរាប់វិនិយោគិន EU និយាយរួម និងអាល្លឺម៉ង់ និយាយដោយឡែកក្នុងវិស័យជាច្រើន។
ឯកអគ្គរដ្ឋទូតវៀតណាម Doan Xuan Hung បានអះអាងថា៖ រួមជាមួយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗដូចជា៖ កិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ( EVFTA) វៀតណាមកំពុងមានឧត្តមភាពជាច្រើន ជាពិសេសគឺទីផ្សារ។ វៀតណាមជានិច្ចកាលស្វាគមន៍ និងបង្កលក្ខណះងាយស្រួល ដើម្បីអង្គភាពអាជីវករអាល្លឺម៉ង់មកដល់វៀតណាម ស្វែងរកឱកាសសហប្រតិបត្តិការ ធ្វើអាជីវកម្មនិងវិនិយោគ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម