15/08/2020 14:43 GMT+7 Email Print Like 0

វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦ នាក់បន្ថែមទៀត


វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦ នាក់បន្ថែមទៀត
 

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦ នាក់បន្ថែមទៀត ក្នុងនោះមានអ្នកជំងឺចំនួន ៣ នាក់នៅខេត្ត Hai Duong និង ៣ នាក់ទៀតនៅខេត្ត Quang Nam ។
 
នាព្រឹកថ្ងៃទី ១៤ ខែសីហា លោកអនុបណ្ឌិត Nguyen Trong Khoa អនុប្រធានក្រុមការងារអចិន្ត្រៃយ៍ពិសេសដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៃក្រសួងសុខាភិបាលនៅទីក្រុង Da Nang បានប្រកាសអំពីអ្នកជំងឺកូវីដ ១៩ មួយនាក់ត្រូវស្លាប់នៅទីក្រុង Da Nang។ នេះគឺករណីស្លាប់ទី ២១ នៅវៀតណាម។
 
ដូច្នេះ គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៤ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន៩១១ នាក់ ហើយមានករណីស្លាប់ចំនួន២១ នាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បណ្តាព័ត៌មានបានផ្សាយ