03/04/2020 09:23 GMT+7 Email Print Like 0

វៀតណាមរកឃើញអ្នកឆ្លងមេរោគ Covid-19 មួយចំនួនទៀត


 វៀតណាមរកឃើញអ្នកឆ្លងមេរោគ Covid-19 មួយចំនួនទៀត
 

គិត​ត្រឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វៀតណាមបានកត់ត្រានូវករណីអ្នកឆ្លងជំងឺ Covid-19 ចំនួន ១០ ករណី​ទៀត​ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ Covid-19 នៅវៀតណាម កើនដល់ ២២២ នាក់។
 
ក្នុង​នោះ អ្នកជំងឺ ២ នាក់ ជានិយោជិក របស់ក្រុមហ៊ុនចំកាត់ Truong Sinh ដែល​ជា​អ្នក​ផ្តល់​សេវា​សម្រាប់​មន្ទីរ​ពេទ្យ​ Bach Mai។ អ្នកជំងឺ ១ នាក់ទៀត ដែលចូលពិនិត្យជំងឺនៅមន្ទីរពេទ្យ Bach Mai។ ករណី​មួយ​ទៀត​ជា​សាច់​ញាត្ត​ ទៅមើលថែអ្នកជំងឺនៅមន្ទីរពេទ្យ Bach Mai និងជនជាតិ វៀត ណាម ៦ នាក់ដែលត្រឡប់មក ពីបរទេស ដែល​ត្រូវបានដាក់នៅដាច់ដោយឡែក ភ្លាមៗ បន្ទាប់ពីបានចូលមក វៀត ណាម ហើយ​មិន​មាន​ហានិភ័យ​នៃការ​រាល​ដាលនៅក្នុងសហគមន៍នោះទេ។ បច្ចុប្បន្ន អ្នកជំងឺទាំងនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ទទួលការ​ព្យាបាល​ដោយមានសុខភាពស្ថេរភាព។
 
មុននោះ នាថ្ងៃទី​១ ខែមេសា  អ្នកឆ្លងជំងឺ Covid-19 ចំនួន ៦ នាក់ទៀតនៅវៀតណាម ត្រូវបានប្រកាស​ថា​បាន​​ជាសះ​ស្បើយ ដែលធ្វើអោយចំនួនសរុបនៃករណីព្យាបាលជាសះស្បើយនៅ វៀតណាមកើនដល់ ៦៣ នាក់។ ករណី​​ទាំង ៦ ដែលត្រូវបានព្យាបាលជាសះស្បើយគឺសុទ្ធតែជន ជាតិវៀតណាម។ អ្នកទាំងនេះនឹង​បន្ត​ដាក់​ឲ្យនៅ​ដាច់​​ដោយ​ឡែក និងតាមដានសុខភាពក្នុងរយៈ​ពេល ​១៤ ថ្ងៃទៀត៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ