• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ស្លូវ៉ាគី និងសហភាពអឺរ៉ុប (EU)


 វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ស្លូវ៉ាគី និងសហភាពអឺរ៉ុប (EU) 

នាថ្ងៃទី២៣ ខែសីហា​ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ឧបនាយ​ករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បាន​ទទួល​ជួបសន្ទនាជាមួយលោកស្រី Jehanne Rocca ឯកអគ្គរដ្ឋទូតប៊ែលហ្សិកប្រចាំនៅវៀត​ណាម   លោក Igor Pacolak ឯកអគ្គរដ្ឋទូតស្លូវ៉ា​គី និងលោក Bruno Angelet ឯកអគ្គរដ្ឋទូតនិង​ជាប្រធានគណៈប្រតិ​ភូ EU ប្រចាំនៅ​វៀត​ណាម។ នៅក្នុងជំនួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូតប៊ែលហ្សិ​កប្រចាំនៅវៀតណាម​ លោក Vuong Dinh Hue បាន​ឲ្យដឹងថា នាខែកញ្ញាខាងមុខ ក្រុមកា​រងាររដ្ឋាភិបាលវៀ​ត​ណាម នឹងអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅបែលហ្ស៊ិក​ ហើយនេះជាសកម្មភាពឆ្ពោះទៅរំលឹ​កខួបអនុស្សាវរីយ៍​លើកទី ៤៥ នៃទិវា​បង្កើត​ទំនាក់​ទំនងការ​ទូ​តវៀត​ណាម - ប៊ែលហ្សិក នាឆ្នាំ ២០១​៨។ ដំណើរទស្សនកិច្ច​នេះបាន​បង្ហាញ​នូវបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើគ្រប់ជ្រុង​ជ្រោយជាំមួយ​ប៊ែលហ្សិក​។
 
នៅក្រុងជំនួបសន្ទនាជាមួយឯកអគ្គ​រដ្ឋទូតស្លូវ៉ាគីប្រចាំនៅវៀត​ណាម លោក Vuong Dinh Hue និ​ងលោក Igor Pacolak បានឲ្យដឹងថា ​ទំនាក់ទំនង​ការទូត និងសេដ្ឋកិច្ច នៃប្រទេសទាំងពី​រគប្បី​ជំរុញថែម​ទៀតនាពេល​ខាងមុខ​។ លោក Igor Pacolak បានចាត់ទុកថាដំណើរទស្សនកិច្ច​របស់ឧបនាយករដ្ឋមន្ត្រី​លោក ​Vuong Dinh Hue នៅស្លូវ៉ាគី នាពេលខាងមុខនឹងរួម​ចំណែកបើក​ចេញ នូវ​ទិសដៅ​សហប្រតិបត្តិការ​ថ្មីរវាង​សហគម​សហគ្រាស​​នៃប្រទេសទាំង​ពីរ ហើយរួមចំណែកពង្រឹង និង​ពង្រីកទំនាក់​ទំនងការទូត នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​នាពេលខាងមុខ។
 
នៅក្នុ​ងជំនួបសន្ទនាជាមួយ លោក Bruno A​ngelet ឯកអគ្គរដ្ឋទូតនិងជាប្រ​ធានគណៈប្រតិភូ EU ប្រចាំនៅ​វៀត​ណាម លោក Vuong Dinh Hue បា​នឲ្យដឹង​ថាវៀតណា​មកំពុង​ខិតខំប្រឹងប្រែង​ដើម្បីសម្រេចរួច​រាល់នូវ​របៀប​របប​សេដ្ឋកិច្ចទីផ្សារ។ លោករូបនេះ មានបំណងថា តាមរយៈដំណើរទស្សន​កិច្ចការងារនៅ EU របស់ក្រុមការងាររដ្ឋាភិបាល​វៀតណាមនាពេលខាងមុខ ភាគី​ទាំងពីរ​នឹងពិភាក្សាគ្នា អំពីវិធានការដើម្បី​អនុវត្តកិច្ចព្រមព្រៀងក្រប​ខ័ណ្ឌស្តីពីដៃគូលើគ្រប់ជ្រុងជ្រោយ ​ហើយខិតខំប្រឹងប្រែង​ដើម្បីអនុម័តកិច្ចព្រមព្រៀ​ងពាណិជ្ជកម្មសេរី​រវាងវៀ​តណាម និង EU ឲ្យបានឆាប់ៗ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top