18/03/2019 10:38 GMT+7 Email Print Like 0

វៀតណាមមានគោលបំណងចង់អោយធុរកិច្ចជនអាល្លឺម៉ង់បង្កើនការបោះទុនចូលមកវៀតណាម


 រដ្ឋមន្រ្តីផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung អញ្ជើញចូលរួមនិងថ្លែងសន្ទរកថានៅវេទិកា Liebesmahl (រូបថត៖ TTXVN)
 

 វេទិកានេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយមាន ការចូលរួមរបស់ភ្ញៀវពិសេសចំនួន៣០០​រូប ភាគច្រើនគឺធុរកិច្ចជនអាល្លឺម៉ង់ដែល កំពុងធ្វើសកម្មភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ្នក​នយោបាយ​និង​ឯកអគ្គរដ្ឋ​ទូត​នៃ ប្រទេសនានាក្នុងតំបន់។
 
ក្នុង​ក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាម​ការ​អញ្ជើញ​របស់​រដ្ឋ​មន្រ្តី​សេដ្ឋកិច្ច​និង​ថាមពលលោក Peter Altmaier នា យប់ថ្ងៃទី១៥ ​ខែមីនា រដ្ឋមន្រ្តី​ផែន​ការ​និង​វិនិយោគ​វៀត​ណាម​លោក​ ​Nguyen Chi Dung បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថានៅវេទិកា Liebesmahl ដែលត្រូវ បាន​សមាគមន៍​ធុរកិច្ចអាល្លឺម៉ង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (OVA) រៀបចំឡើងនៅ ទីក្រុង Hamburg។
 
​វេទិកានេះ​ជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយមាន ការចូលរួមរបស់ភ្ញៀវពិសេសចំនួន៣០០រូប​ ភាគច្រើនគឺធុរកិច្ចជនអាល្លឺម៉ង់ដែល កំពុងធ្វើសកម្មភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ្នកនយោ​បាយ​និង​ឯកអគ្គរដ្ឋទូតនៃ ប្រទេសនានាក្នុងតំបន់។ ថ្លែងសន្ទរកថានៅចំពោះមុខភ្ញៀវទាំងអស់ រដ្ឋមន្រ្តី លោក Nguyen Chi Dung បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាង​វៀត​ណាម​និង​អាល្លឺម៉ង់​កំពុង​ឈាន​ចូល​ដំណាក់កាលអភិវឌ្ឍថ្មី។ លោក រដ្ឋមន្រ្តីក៏បានសម្ដែងនូវគោលបំណងថា ធុរកិច្ច​ជន​អាមេរិក​នឹង​បន្ត​បោះ​ទុន​ច្រើន ថែមទៀតចូលមកវៀតណាម ជាពិសេសលើវិស័យដែលអាល្លឺម៉ង់មានឧត្តមភាព និងវៀត​ណាម​មាន​តម្រូវ​ការដូចជា ផលិតម៉ាស៊ីន ហិរញ្ញវត្ថុ ធានារ៉ាប់រង់ ថាមពល កកើតឡើងវិញ និងបណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​​ជាដើម។

រដ្ឋមន្រ្តីលោក Nguyen Chi Dung ក៏បានអំពាវនាវអោយអ្នកនយោបាយនិង ធុរកិច្ច​ជន​អាល្លឺម៉ង់​ជំរុញ​ការ​ចុះហត្ថ​លេខា​និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ក្នុងរយៈពេល​ឆាប់​រហ័សបំ​ផុត ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ