27/02/2019 10:17 GMT+7 Email Print Like 0

វៀតណាមមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ


 ការឃើញសមិទ្ធផលរបស់វៀតណាមក្រោយពីឯកភាពប្រទេសជាតិនិងអនុវត្តគោលនយោបាយកិច្ចការបរទេសប្រកបដោយតុល្យភាព និងបើកចំហរនោះ បានបង្កើតកម្លាំងចលករថែមទៀតសម្រាប់អាមេរិកនិងស.ប.ប កូរ៉េក្នុងការជ្រើសរើសទីក្រុងហាណូយ ជាទីកន្លែងរៀបចំកិច្ចប្រជុំលើកទី២ (រូបថត៖ VOV)
 

វៀតណាមកំពុងក្លាយទៅជាគោលដៅគួរអោយយកចិត្តទុកដាក់នៃសាធា រណៈមតិពិភពលោក ពេល​ដែល​ក្លាយ​ទៅជា​ប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល រវាងអាមេរិ​កនិងស.ប.បកូរ៉េលើកទី​២ ដែលនឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​២ថ្ងៃ ពោល​គឺថ្ងៃទី២៧និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។ 

ការ​ជ្រើសរើសវៀតណាម ដែលជាក់ស្ដែង គឺរដ្ឋធានីហាណូយ បានសរអោយឃើញថា ទាំងអាមេរិកនិងស.ប.បកូ​រ៉េ ​សុទ្ធតែ វាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងឋានៈជាដៃគូ​គួរអោយជឿទុកចិត្តចំពោះកិ​ច្ច ប្រជុំកំពូល​រវាង​ភាគី​ទាំង​ពីរ​។

​សាស្ត្រាចារ្យ​ Carlyle Thayer នៃសាក​ល​វិទ្យាល័យ New South Wales ប្រទេ​សអូស្ត្រាលី បានអះអាងថា​ ការ​ដែល​វៀត​ណាម​ត្រូវបានជ្រើសរើសជាម្ចាស់ ផ្ទះ​នៃកិច្ចប្រជុំកំពូលដូចដែលពោលខាង​លើនោះ​ បានបញ្ជាក់ថា ភាគី​ទាំង​ពី​រ​សុទ្ធតែជឿ ជាក់វៀតណាមក្នុងការ​ធានាសន្តិសុខនិងកិច្ចការភ័ស្តុភា​យ៉ាងល្អ​។ វៀតណាម មានបទ​ពិសោធន៍​ជាច្រើន​ក្នុងការរៀបចំកិច្ចប្រជុំអន្តរជា​តិដោយទ្រង់ទ្រាយធំ យ៉ាងដូច្នេះ ​ហេតុនេះហើយ​វៀតណាម​អាចសម្រេច​តួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ លើកនេះប្រកបដោយជោគជ័យ។​ សាស្ត្រាចារ្យ Carlyle Tha​yer បានសង្កត់​ធ្ងន់ ថា មិនអាចបដិសេធបានឡើយថា ឋានៈនិងកិ​ត្យានុភាពរបស់វៀតណាមលើឆាក អន្តរ​ជាតិកំពុង​កើន​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោ​កក៏បាន​អោយដឹង​ដែរថា៖

​“នាឆ្នាំក្រោយ វៀតណាមនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង​ជាប្រធានរបស់អាស៊ាន។ ហើយ អាស៊ានជានិច្ចកាល​មានបំណង​ចង់រួម​ចំណែក​និង​គាំទ្រ​ដំណើរ​ការ​សន្តិភាព​នៅ ​ឧបទ្វីបកូរ៉េ។ ដោយហេតុនេះ ការដែលថ្នាក់ដឹកនាំអាមេរិ​កនិងស.ប.បកូរ៉េជួ​បជុំ គ្នានៅវៀត​ណាម ​មុនពេលដែលមិត្តកាន់តំណែងជាប្រធានអាស៊ាននោះ ​គឺសំដៅ សម្ដែង​នូវគោល​បំណង​ចង់​អោយ​អាស៊ាន​និង​វៀតណាមបន្តដើរតួនាទីសកម្មក្នុង​ដំណើរការសន្តិភាពនៅឧ​បទ្វីបកូរ៉េ”​។

​បណ្ឌិត Euan Graham នាយកប្រតិបត្តិកម្មវិធីទ្វីបអាស៊ីនៃសាកលវិទ្យាល័យ La Trope បានចាត់ទុកថា ការ​ឃើញ​សមិទ្ធផលរបស់វៀតណាមក្រោយពីឯកភាព ប្រទេសជាតិនិង​អនុវត្ត​គោល​នយោបាយ​កិច្ចការ​បរទេស​ប្រកប​ដោយ​តុល្យភាព និងបើកចំហរនោះ បានបង្កើតកម្លាំងចលករថែមទៀតសម្រាប់អាមេរិកនិងស.ប.ប កូរ៉េក្នុងការ​ជ្រើសរើសទីក្រុងហាណូយ ជាទីកន្លែងរៀបចំកិច្ចប្រជុំលើកទី២។ លោកបានចែករំលែកថា៖

“ខ្ញុំចាត់ទុកថា ការជ្រើសរើសវៀតណាមមានអត្ថន័យជាច្រើន។ វៀតណាម មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ទាំង​ពីរ។ ចំពោះអាមេរិកគឺទំនាក់ទំ​នងនា ពេលថ្មីៗនេះ​ ក៏ប៉ុន្តែ​ចំពោះសាធារណៈ​រដ្ឋប្រជាធិប​តេយ្យ​ប្រជាមានីត​កូរ៉គឺ​ក្នុង ទសវត្សទី៥០និងទី៦​០នៃសតវត្សមុន ប្រធានរដ្ឋ​ស.ប​.បកូរ៉េ លោក Kim Il​ Sung បាន​បំពេញ​​ទស្សនកិច្ច​នៅវៀតណាម ហើយលោកប្រធានហូជី​មិញក៏បានទៅកាន់ព្យុងយ៉ាង​ ​ដែរ​។ ដោយ​ហេតុនេះ ​វៀតណាម​អាចដើរតួនាទីជាអន្តរការី​រវាងអាមេរិក និងស​​.ប.បកូរ៉េ។ ប៉ុន្តែសំខាន់​បំផុតតាម​ខ្ញុំគិត​ថា កា​រជ្រើស​រើសវៀតណាមមានអត្ថន័យនិមិ​ត្តសញ្ញា ដោយសារប្រទេស​នេះធ្លាប់​ត្រូវ​អាកាត់ ហើយក្រោយ​ពីដណ្ដើម​បាន​​ឯកភាព វៀត ណាមមានការរីកចម្រើ​នជាច្រើនរហូតមកដល់​សព្វថ្ងៃ”៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ