12/01/2020 14:32 GMT+7 Email Print Like 0

វៀតណាមផ្ញើសេចក្ដីរំលេកទុក្ខអំពីករណីយន្ត​ហោះរបស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិអ៊ុយក្រែន​ជួប​គ្រោះថ្នាក់​


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

អគ្គលេខា​គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើសារ​ទូរលែខ​រំលេក​ទុក្ខដល់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អគ្គទេសាភិបាលកាណាដា Julie Payette និងប្រធា​នាធិបតីអ៊ុយក្រែន V.O. Zelensky។
 
ដោយទទួល​បានព័ត៌មានអំពី យន្តហោះ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) ជួបគ្រោះ​ថ្នាក់នៅអ៊ីរ៉ង់ ដែលធ្វើឲ្យអ្នកដំណើរ និងក្រុមអ្នកបើកបរចំនួន១៧៦ នាក់ត្រូវស្លាប់ ដែលក្នុង​នោះ​មាន​ ជនជាតិអ៊ីរ៉ង់ចំនួន ៨២ នាក់ ជនជាតិកាណាដាចំនួន ៦៣ នាក់ និងជនជាតិអ៊ុយក្រែនចំនួន ១១ នាក់​ កាលពីថ្ងៃទី​​១០ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើសារទូរលែខរំលេកទុក្ខដល់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អគ្គទេសាភិបាល​​កាណាដា Julie Payette និងប្រធានាធិបតីអ៊ុយក្រែន V.O. Zelensky។
 
នាថ្ងៃដដែលអ្នក​នាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក៏បានសម្ដែង​នូវសេក្ដី​រំលែខទុក្ខ​យ៉ាងក្រៀម​ក្រំចំពោះការដែល យន្តហោះ PS752 របស់ក្រុមហ៊ុនអាកាសច​រណ៍អន្តរជាតិ​អ៊ុយក្រែន (UIA) ជួបគ្រោះថ្នាក់​នៅអ៊ីរ៉ង់​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ