15/11/2019 10:07 GMT+7 Email Print Like 0

វៀតណាមប្រគល់ជូនសៀវភៅចំនួន ៥០០ ក្បាលដល់បណ្ណាល័យខេត្តកំពង់ស្ពឺរបស់កម្ពុជា


 វៀតណាមប្រគល់ជូនសៀវភៅចំនួន ៥០០ ក្បាលដល់បណ្ណាល័យខេត្តកំពង់ស្ពឺរបស់កម្ពុជា (រូបថត៖ vov.vn)
 

ដើម្បី​ជម្រុញទម្លាប់នៃការអានសៀវភៅដល់សិស្សគ្រប់ថ្នាក់ និងគាំ​ទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការបណ្តុះបណ្តាលធនធានមនុស្ស នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានប្រ​គល់​ជូនសៀវភៅចំនួន ៥០០ ក្បាលដល់មជ្ឈមណ្ឌលវប្បធម៌ និងបណ្ណាល័យខេត្តកំពង់ស្ពឺ។
 
អភិ​បាល​រងខេត្តកំពង់ស្ពឺ លោក សុខភា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ​ត្រូវបាន​សាង​សង់​និង​ដាក់​ឱ្យដំ​ណើរការ​ប្រើប្រាស់ក្រោមការឧបត្ថម្ភដោយផ្ទាល់ពីសមាជិកសភាជាតិកម្ពុជា លោកហ៊ុនម៉ានី។ នេះគឺជាម​ជ្ឈ​មណ្ឌល​ ជួយឧបតម្ថម្ភក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក។ គួរបញ្ជាក់​ថា​បណ្ណាល័​យកំពង់​ស្ពឺត្រូវ​បាន​សាង​សង់ក្នុងឆ្នាំ ២០១៥ និងដាក់ឱ្យដំណើរការបប្រើប្រាស់ក្នុងរយៈពេល ២ ឆ្នាំបន្ទាប់មក។ នាយក​បណ្ណា​ល័យ​លោក សារ៉ាន់បាន​ឲ្យដឹងថានា​ពេលបច្ចុប្បន្ន​បណ្ណាល័យ​កំពុង​ប្រមូល​សៀវ​ភៅជា​ច្រើន​ក្បាល​ទៀត​ ដែល​ក្នុង​នោះមានសៀវភៅបរទេស ជាពិសេសសៀវភៅរបស់បណ្តាប្រទេស​សមាជិក​អាស៊ាន​សៀវ​ភៅជា​ភាសា​​អង់​គ្លេស​ជាដើម​ដើម្បីបម្រើដល់​តម្រូវការនៃ​ការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង ក្នុងដំណើរការ​នៃការធ្វើ​សមាហរណ​កម្ម​តំបន់និង​អន្តរជាតិ​របស់​ខេត្តកំពង់​ស្ពឺនិយាយដោយឡែក​និងប្រទេស​កម្ពុជានិ​យាយរួម​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ