02/10/2020 14:10 GMT+7 Email Print Like 0

វៀតណាមប្រកាន់ខ្ជាប់នូវគោលជំហរដ៏ឥតងាករេស្ដីពីសមុទ្រខាងកើតហើយ ជំរុញកិច្ចចរចា COC


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ (រូបថត៖ TTXVN) 
 

នៅសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងនូវគោលនយោបាយដ៏ឥតងាករេរបស់វៀត ណាមចំពោះប្រជុំកោះទាំងពីរគឺ Truong Sa និង Hoang Sa ព្រមទាំង ស្វាគមន៍ប្រទេសដទៃដែលបានចែករំលែកទស្សនៈនេះជាមួយវៀតណាម។

ធ្វើអត្ថាធិប្បាយស្ដីពីការដែលនៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ អាល្លឺម៉ង់ បារាំងនិងអង់គ្លេសបានផ្ញើរកំណត់ទូតរួមស្ដីពីបញ្ហាសមុទ្រខាងកើតជូនចំពោះអង្គការសហប្រជាជាតិនោះ លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមមានគោលជំហរដ៏ឥតងាករេស្ដីពីបញ្ហាសមុទ្រខាងកើត ដែលត្រូវ បានបង្ហាញជាច្រើនលើកច្រើនសាររួចហើយ។ លោកស្រីបានសង្កត់ធ្ងន់ថា៖

“វៀតណាមចាត់ទុកថា បណ្ដាប្រទេសចែករំលែកបំណងប្រាថ្នានិង គោលដៅដូចគ្នាស្ដីពីការរក្សានិងជំរុញសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិ ការនិងការអភិវឌ្ឍនៅសមុទ្រខាងកើត។ ដើម្បីអនុវត្តប្រការនេះ ការគោរព ច្បាប់ សណ្ដាប់ធ្នាប់គតិយុត្តនៅសមុទ្រនិងការអនុវត្ត UNCLOS យ៉ាងពេញ លេញប្រកបដោយសុឆ័ន្ទៈនិងទំនួលខុសត្រូវ គឺជាការចាំបាច់។ វៀត ណាមស្វាគមន៍គោលជំហររបស់ប្រទេសដទៃស្ដីពីបញ្ហាសមុទ្រខាងកើតដែលស្របទៅតាមច្បាប់អន្តរជាតិ ព្រមទាំងចែករំលែកទស្សនៈដែលធ្លាប់បាន បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នាពេលកន្លងទៅ និងសេចក្ដីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំ AMM លើកទី៥៣ យ៉ាងដូច្នេះថា UNCLOS ឆ្នាំ១៩៨២ គឺជាក្របខ័ណ្ឌគតិយុត្តដែលកែសម្រួល សកម្មភាពទាំងអស់នៅសមុទ្រនិងមហាសាគរ”។

រួមជាមួយប្រទេសសមាជិកអាស៊ានដទៃ វៀតណាមមានបំណងចង់ឲ្យ ប្រទេសទាំងអស់ រួមទាំងប្រទេសដៃគូនានារបស់អាស៊ាន នឹងខិតខំប្រឹង ប្រែងចូលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិ ការនៅសមុទ្រខាងកើត ហើយដោះស្រាយជម្លោះដោយកិច្ចសន្ទនានិងសន្តិ វិធីផ្សេងៗទៀតតាមច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃតំបន់និងអន្តរជាតិ។

ពាក់ព័ន្ធដល់ការចាប់ផ្ដើមឡើងវិញនូវកិច្ចចរចាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) លោកស្រី Le Thi Thu Hang បានឲ្យ ដឹងថា នេះជាអាទិភាពចម្បងរបស់អាស៊ាននិងចិន។ វៀតណាមមានបំណង ចង់រួមជាមួយប្រទេសពាក់ព័ន្ធនានាចាប់ផ្ដើមកិច្ចចរចាឡើងវិញ សំដៅ សម្រេចយ៉ាងឆាប់រហ័សនូវ COC មួយប្រកបដោយគុណភាព សុពលភាព ប្រសិទ្ធភាព អនុលោមតាមច្បាប់អន្តរជាតិនិង UNCLOS ឆ្នាំ១៩៨២៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ