14/03/2019 11:06 GMT+7 Email Print Like 0

វៀតណាមប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញនិងការពារសិទ្ធិស៊ីវិលនិងនយោបាយ


 អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Nguyen Khanh Ngoc (រូបថតៈ TTXVN)
 

 ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហ្សឺណែវ (ស្វីស) គណៈ​កម្មាធិកា​រ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ បានរៀបចំកិច្ចប្រជុំដើម្បីពិ​និត្យឡើងវិញនូវរបាយការណ៍​ជាតិលើក​ទី ៣ របស់​វៀត​ណាម​ ស្តីពី​ការអនុវត្តអនុសញ្ញាអន្តរជាតិអំពីសិទ្ធិស៊ី​វិលនិ​ងន​យោ បាយ (អនុសញ្ញា ​ICCPR)។ ចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះ គណៈ​ប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួ​ងយុត្តិធម៌ លោក ​Nguyen Khanh Ngoc ។

ការ​ចូលរួមក្នុងសម័យប្រជុំនេះរបស់គណៈកម្មាធិការសិទ្ធិមនុស្ស គឺបង្ហាញ​ពីភាព​ត្រឹម​ត្រូវ​របស់​វៀត​ណាម​ក្នុង​ការ​បំពេញ​កាតព្វកិច្ចរាយការណ៍អំពីស្ថាន​ភាពអនុវត្តរាល់ការសន្យាអ​ន្តរជាតិ​។ កិច្ចសន្ទនា​នៅឯកិច្ច​ប្រជុំនេះ​ក៏អាច​ជួយ​ដល់គណៈកម្មការនិងប្រ ទេ​សនានា ឃើញច្បាស់នូវ​ផ្ទាំងទស្សនីយ​ភាព​ដ៏វិជ្ជមាន​និងនិន្នា​ការ​អភិវឌ្ឍន៍​យ៉ាងខ្លាំ​ងក្លាក្នុងកិច្ចការពារនិងជំរុ​ញសិទិ្ធ​មនុស្ស។

ក្នុង​ការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមនៅខាងក្រៅកិច្ចប្រជុំ អនុរដ្ឋមន្រ្តី​ លោក Nguyen Khanh Ngoc បានមាន​ប្រសាសន៍​ថាចាប់​តាំង​ពីវៀត​ណាម​បាន​បញ្ជូន​របាយ​ការណ៍​ជាតិ​លើក​ទី ​២ ស្តីពីការអនុវត្តអនុស​ញ្ញា ICCPR ក្នុងឆ្នាំ ២០០២ ម​ក  វៀតណាម​ទទួល​បាន​សមិទ្ធិ​ជាច្រើន​គួរឲ្យ​កត់​ សម្គាល់​ ក្នុងកិច្ចការពារនិងលើកកម្ពស់សិ​ទ្ធិមនុស្ស​ និង​សិទិ្ធពលរដ្ឋ ក្នុងនោះ​មាន​ទាំង​សិទ្ធិ​ស៊ីវិលនិង​នយោបាយ​។​

ធ្វើការ​វាយតំលៃអំពីលទ្ធផលនៃកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ នូវរបាយការណ៍ជាតិលើកទី៣របស់វៀតណាម ដែលទើប​នឹង​បានប្រព្រឹត្តទៅនៅគណៈកម្មាធិការសិ​ទ្ធិមនុស្ស អង្គការសហប្រជា​ជាតិ ​អនុរដ្ឋមន្រ្តីលោក Nguyen Khanh Ngoc បានលើកឡើងថា វៀត​ណាមបានចូលរួមដោយស្មារតីទ​ទួលខុស​ត្រូវ ស្ថាបនា មានសុឆន្ទៈ​និង​មាន​ភាពស្មោះត្រង់ផងដែរ។ ក្នុងកិច្ចប្រ​ជុំនេះ គណៈប្រតិភូវៀតណាមបានចែ​ករំ លែក​នូវ​ព័ត៌មាន​ជាក់​លាក់​ជាច្រើ​ន​ ក្នុងកិច្ចការពារនិងពង្រីកសិ​ទ្ធិស៊ីវិលនិងនយោ បាយនៅវៀ​តណាម​ក្នុងរយៈពេលកន្លងមក​ ហើយក៏​បានផ្តល់ព័ត៌មានជាក់លាក់ប​ន្ថែមទៀត ដើម្បីសមាជិកគណៈ​កម្មាធិការ​សិទិ្ធមនុស្ស​អាចយល់​ច្បាស់​អំពីការ​អនុវត្តន៍​អនុសញ្ញា ICCPR នៅវៀតណាម។

គណៈ​កម្មាធិការសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ ចំពោះ​ការ​ចូល​រួម​និង​កិច្ច​ពិភាក្សា​របស់​គណៈ​ប្រតិភូវៀតណាមនៅឯកិច្ចប្រ​ជុំ។ សមាជិកគណៈ កម្មាធិ​ការសិទិ្ធមនុស្ស ក៏បានកត់​សម្គាល់​ នូវលទ្ធផល​គួរឲ្យកត់​សម្គាល់របស់វៀតណាម ក្នុងការអនុវ​ត្តអនុសញ្ញា ICCPR ព្រមទាំងជឿជាក់ថា​ ជាមួយ​នឹង​ការ​ប្តេជ្ញាចិ​ត្ត​របស់ខ្លួននិងរាល់កិច្ចខិ​តខំប្រឹងប្រែងឥតឈប់ឈរនោះ វៀត​ណាមនឹង​បន្តការ​ពារនិង ពង្រីក​កាន​តែល្អជាង​សិទិ្ធមនុស្សនិងសិទ្ធិពលរដ្ឋ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ