22/11/2021 22:19 GMT+7 Email Print Like 0

វៀតណាមបើកដំណើរការកម្មវិធី “រស់នៅយ៉ាងពេញលេញនៅវៀតណាម” ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ

សារ “រស់នៅយ៉ាងពេញលេញនៅវៀតណាម” មានអត្ថន័យអញ្ជើញភ្ញៀវទេសចរអន្តរជាតិវិលត្រឡប់មកវៀតណាវិញ ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព គួរឲ្យទាក់ទាញ ពោរពេញទៅដោយកម្លាំងរស់ ជាមួយនឹងធម្មជាតិស្រស់បំព្រង ឆ្នេរសមុទ្រស្អាតអស្ចារ្យ និងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណផងដែរ។
 

អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានបើកដំណើរការយុទ្ធនាការពន្លឿន ផ្សព្វផ្សាយដោយមានឈ្មោះថា “រស់នៅយ៉ាងពេញលេញនៅវៀតណាម” (Live fully in Vietnam)។ (រូបថត៖ VGP)


ដើម្បីបង្កើនការងារសារព័ត៌មានបម្រើការបើកទ្វារប្រទេស ទទួលភ្ញៀវទេសចរ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានបើកដំណើរការយុទ្ធនាការពន្លឿន ផ្សព្វផ្សាយដោយមានឈ្មោះថា “រស់នៅយ៉ាងពេញលេញនៅវៀតណាម” (Live fully in Vietnam)។ សារ “រស់នៅយ៉ាងពេញលេញនៅវៀតណាម” មានអត្ថន័យអញ្ជើញភ្ញៀវទេសចរអន្តរជាតិវិលត្រឡប់មកវៀតណាវិញ ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព គួរឲ្យទាក់ទាញ ពោរពេញទៅដោយកម្លាំងរស់ ជាមួយនឹងធម្មជាតិស្រស់បំព្រង ឆ្នេរសមុទ្រស្អាតអស្ចារ្យ និងវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណផងដែរ។

ក្នុងថ្ងៃទី២០ ខែវិច្ឆិកា កោះ Phu Quoc បានទទួលភ្ញៀវទេសចរកូរ៉េខាងត្បូងចំនួន២០៤នាក់ តាមកម្មវិធីសាកល្បងការទទួលភ្ញៀវទេសចរអន្តរជាតិដែលមានលិខិតឆ្លងដែនវ៉ាក់សាំង។ ថ្លែងនៅពិធីទទួលក្រុមភ្ញៀវទេសចរអន្តរជាតិនៅព្រលានយន្តហោះ Phu Quoc នោះ ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមលោក Nguyen Trung Khanh បានសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ជាផ្លូវការដើម្បីប្រកាសថា វៀតណាមបានបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញបន្ទាប់ពីការអាក់ខានក្នុងអំឡុងជិត២ឆ្នាំដោយសារជម្ងឺរាតត្បាតកូវីដ-១៩ ព្រមទាំងគូសសញ្ញានូវការបោះជំហានថ្មីមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារផ្នែកទេសចរឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងកាលៈទេសៈថ្មី។

មុននោះ នៅថ្ងៃទី១៧និងទី១៨ វិច្ឆិកា ខេត្ត Quang Nam បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជិត១៣០នាក់មកពីអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង ស្វីស... តាមកម្មវិធីសាកល្បងលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក។

នាពេលខាងមុខ ទីក្រុង Phu Quoc (ខេត្ត Kien Giang) ទីក្រុង Hoi An (ខេត្ត Quang Nam) ទីក្រុង Nha Trang (ខេត្ត Khanh Hoa) ទីក្រុង Da Nang និងខេត្ត Quang Ninh គ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិជាច្រើនថែមទៀត តាមកម្មវិធីសាកល្បង ដើម្បីបញ្ជាក់ពីកម្លាំងទាក់ទាញរបស់វៀតណាមក្នុងកាលៈទេសៈថ្មី នាំមកជូនភ្ញៀវទេសចរនូវចំណាប់អារម្មណ៍ “រស់នៅយ៉ាងពេញលេញនៅវៀតណាម"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ