20/01/2021 15:07 GMT+7 Email Print Like 0

វៀតណាមបានអនុវត្តសកម្មភាពជាច្រើនលើការអភិរក្សនិងការប្រើប្រាស់ប្រកប ដោយចីរភាពតំបន់ដីសើម

ក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានស្នើឲ្យក្រសួងស្ថាប័នទាំងអស់ ដឹកនាំការឃោសនានិងសកម្មភាពផ្សព្វផ្សាយមួយចំនួនអំពីសារៈ​សំខាន់នៃតំបន់ដីសើមចំពោះធនធានទឹក ជីវិតរបស់មនុស្ស និងជីវចម្រុះ។

វៀតណាមបានអនុវត្តសកម្មភាពជាច្រើនលើការអភិរក្សនិងការប្រើប្រាស់ប្រកបដោយចីរភាពតំបន់ដីសើម


ជួយជ្រោមជ្រែងនឹងទិវាដីសើមពិភពលោក (World Wetlands Day) ថ្ងៃទី ២ កុម្ភៈក្រោមប្រធានបទ “មិនអាចបំបែក - តំបន់ដីសើម” នៅថ្ងៃទី ១៨ ខែមករាក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាមបានផ្ញើលិខិតទៅក្រសួង ស្ថាប័ន ចំណុះរដ្ឋាភិបាល ស្ថាប័នចំណុះមជ្ឈឹម ក៏ដូចជា គណៈកម្មាធិការប្រជាជននៃខេត្តនិងក្រុងចំណុះមជ្ឈឹមស្តីពី ការជួយជ្រោមជ្រែងទិវាដីសើមពិភពលោក ២០២១។

អាស្រ័យហេតុនេះ ក្រសួងធនធានធម្មជាតិនិងបរិស្ថានបានស្នើឲ្យក្រសួងស្ថាប័នទាំងអស់ដឹកនាំការឃោសនានិងសកម្មភាពផ្សព្វផ្សាយមួយចំនួនអំពី សារៈសំខាន់នៃតំបន់ដីសើមចំពោះធនធានទឹក ជីវិតរបស់មនុស្ស ជីវចម្រុះនិងអំពាវនាវឲ្យប្រជាជនទាំងអស់ ចូលរួមក្នុងការអភិរក្សនិងប្រើប្រាស់តំបន់ដីសើមប្រកបដោយចីរភាពបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់តំបន់ដីសើម និងស្តារឡើងវិញនូវតំបន់ដីសើមដែលខ្សោះជីវជាតិ រួមទាំងរៀបចំសកម្មភាព ការប្រាស្រ័យទាក់ទងសមស្រប ការប្រារព្ធការប្រកួតប្រជែង ការតាំងពិពណ៌ឬចលនា ដែលផ្សារភ្ជាប់នឹងប្រធានបទនៃទិវាដីសើមពិភពលោក ២០២១ ផងដែរ។

សូមគូសបញ្ជាក់ថា អនុសញ្ញារ៉ាមសារដែលជាអនុសញ្ញាស្តីពីតំបន់ដីសើម (ចុះហត្ថលេខានៅទីក្រុងរ៉ាមសា ប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧១) សោយមានលការចូលរួមរបស់ប្រទេសចំនួន ១៧១។ វៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបានក្លាយជាសមាជិកនៃអនុសញ្ញារ៉ាមសារ ចាប់តាំងពីឆ្នាំ ១៩៨៩ មក៕

បណ្តាព័ត៌មានបានផ្សាយ