15/06/2019 11:28 GMT+7 Email Print Like 0

វៀតណាមបានប្តេជ្ញាចិត្តចំពោះគោលដៅ “គ្មាននរណាម្នាក់​នឹង​ត្រូវ​បោះបង់​ចោល​នៅខាង​ក្រោយ​ឡើយ”​

 កិច្ចប្រជុំលើកទី ១២ របស់ភាគីចូលរួមអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការក្រោមប្រធានបទ “ធានា​ការចូល​រួម​របស់​ជន​ពិការតាមរយៈការអនុវត្តពេ​ញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនពិ​ការ” ដែលប្រព្រឹត្តទៅពីថ្ងៃទី​ ១១ ដល់ថ្ងៃទី​ ១៣ ខែមិថុនា នៅទីក្រុងញូ​វយ៉ក។ រដ្ឋមន្រ្តីច្រើន​រូប រួមទាំង​តំណាង​ជាន់ខ្ពស់​នៃរដ្ឋជា​សមាជិក​នៃអនុសញ្ញា​និង​តំណាងអង្គការក្រៅរដ្ឋាភិបាលមួយ​ចំនួន បានចូលរួមក្នុងកិច្ចប្រជុំនេះ។
 
ថ្លែងនៅកិច្ចប្រជុំ ​លោក Dinh Nho Hung អនុប្រធាននៃក្រុមបេសកកម្មវៀតណាម ប្រចាំនៅអង្គការ​សហប្រជា​ជាតិ​ បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការ​អនុវត្ត​អនុសញ្ញា​ស្ដីពីសិទ្ធិជន​ពិការ​ប្រកបដោយ​ប្រសិទ្ធភាព​ ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់និងសកលផងដែរ  ដើម្បីឆ្ពោះទៅគោលដៅ “គ្មាននរណា​ម្នាក់ត្រូវបាន​បោះបង់​ ចោលនៅខាងក្រោយឡើយ”។ ឆ្លៀតឱកាសនេះ លោក Dinh Nho Hung បានជម្រាបថា វៀតណាម​ទើបបា​ន​អនុវត្តប្រកបដោយជោគជ័យ ការស្ទង់មតិថ្នាក់ជាតិជាលើកដំបូង ដោយ​ប្រើប្រា​ស់​ស្តង់​ដា​រអ​ន្តរ​ជាតិ​នៃពិ​ការភាព។ ដូច្នោះហើយ លទ្ធផលនៃការស្ទង់មតិអំពី​ស្ថានភាព​ពិការភាព​ក៏ដូច​ជាល​ក្ខណៈ​សេដ្ឋកិច្ច​សង្គម​របស់​ជន​ពិការនឹងជាមូល ដ្ឋានដ៏សំខាន់សម្រាប់វៀតណាម ក្នុងការបង្កើតគោល​នយោបាយ​និង​កម្មវិធីដើម្បី​លុបបំបាត់​របាំងនិងបង្កើនការចូលរួមក៏ដូចជាលើ​ក កម្ពស់គុណភាពរស់នៅសម្រាប់ជនពិការ។ លោក H​ung បាន​សង្កត់​ធ្ងន់ថា វៀតណាមបានផ្តល់អាទិភាពខ្ពស់លើសកម្ម ភាពបង្កើនការយល់ដឹង ដោយផ្តោតទៅ​លើស្ថាប័ន​រដ្ឋាភិបាល ជនពិការនិងសមាជិកនៃគ្រួសារជនពិការ រួមទាំងសាធារណជនទូទៅ តាមរយៈវគ្គសិក្សា ការបណ្តុះបណ្តាល​ សិក្ខាសាលា កម្មវិធីទូរទស្សន៍ វិទ្យុនិងការឃោសនាផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ