• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តសុក្រិតរបៀបរបប លើកកំពស់សមត្ថភាពអភិបាលកិច្ច កែលម្អបរិយាកាសវិនិយោគ

នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មាន (Portal) របស់ រដ្ឋាភិបាលវៀតណាម បានរៀបចំកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “កូវីដ ១៩ និង FDI៖ ផលប៉ះពាល់និងយថាទស្សន៍”។

កិច្ចសន្ទនា "“កូវីដ ១៩ និង FDI៖ ផលប៉ះពាល់និងយថាទស្សន៍”។ (រូបថត៖ VOV)


នៅទីនេះ តំណាងជាច្រើនបានចាត់ទុក ថា ក្នុងពេលកន្លងមក រដ្ឋាភិបាល នាយករដ្ឋមន្រ្តីរដ្ឋាភិបាល តែងតែផ្ដល់ការយកចិត្ត ទុកដាក់ខ្ពស់ដល់វិនិយោគិន បរិយាកាសវិនិយោគ ផ្ដោតសំខាន់ទៅលើការកែលម្អ បង្កើតបរិយាកាសវិនិយោគ អាជីវកម្មដ៏ស្អាតស្អំ ប្រកបដោយសមភាពនិងតម្លាភាព។ លោកនាយករដ្ឋមន្រ្តីបានផ្ទៀងស្ដាប់សំណើររបស់វិនិយោគិន ហើយបញ្ជាឲ្យក្រសួង ស្ថាប័ន មូលដ្ឋានពិនិត្យមើលដោះស្រាយការលំបាក ការជំពាក់ជំពិន ដើម្បីជួយពួកគេ នឹងនរចិត្តវិនិយោគយ៉ាងយូរអង្វែងនៅវៀតណាម។ យន្តការ គោលនយោបាយអំពីការ កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម កាន់តែសុក្រិតនិងគ្រប់ជ្រុងជ្រោយ តាមនោះ ជួយការកែទម្រង់មានលទ្ធផលជាក់ស្ដែង និងប្រសិទ្ធភាពជាង។ លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ ចាត់ទុកថា៖
“ជម្ងឺរាតត្បាតកូវីដ ១៩ ក៏នាំមកនូវឱកាសដើម្បីឲ្យយើងសុក្រិតរបៀបរបប លើក កំពស់សមត្ថភាពអភិបាលកិច្ច កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ដើម្បីជំរុញការ អនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក។ ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តពិនិត្យមើលលើលក្ខខណ្ឌ វិនិយោគអាជីវកម្ម ដើម្បីលុបបំបាត់ឬកែសម្រួលបទបញ្ញត្តិនានាដែលមិនសមស្រប ទៀតឡើយ តាមនោះជួយសម្រួលដល់វិនិយោគិន និងសហគ្រាសក្នុងការជ្រៀតចូល ទីផ្សារ។ តាមរយៈជម្ងឺរាតត្បាតលើកនេះ យើងមានឱកាសដើម្បីអភិវឌ្ឍផ្នែកថ្មីមួយ ចំនួន នោះគឺសេដ្ឋកិច្ចឌីជីថល ឬឧស្សាហកម្មឱសថសាស្ត្រ។ នោះគឺការលើកកំពស់ មូលដ្ឋានសុខាភិបាលនិងគុណភាពនៃប្រភពធនធានមនុស្ស។ យើងចាត់ទុកថា នេះ ជាឱកាសមួយសម្រាប់វិនិយោគិនបរទេសនៅវៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

យោងតាមលទ្ធផល​ស្ថិតិ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧៧ លាននាក់ កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

Top