• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តបង្កើតបរិយាកាសធុរកិច្ច ប្រកបដោយស្ថិរភាពនិងសុវត្ថិភាពជូនអង្គភាពអាជីវកម្មបរទេស

ប្រធានរដ្ឋសភាវៀតណលោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោកស្រី Anna Kaisa Ikonen អភិបាលក្រុង Tempere (រូបថត៖ TTXVN)


នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណលោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោកស្រី Anna Kaisa Ikonen អភិបាលក្រុង Tempere ដែលជាទីក្រុងធំទី ២ របស់ហ្វាំងឡង់ និងអង្គភាពអាជីវកម្មនៅ ទីក្រុង។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើឱ្យ អភិបាលក្រុង លោកស្រី Anna Kaisa Ikonen លើកកម្ពស់ និងលើកទឹកចិត្តអង្គភាពអាជីវកម្មធំ ៗ នៅ ទីក្រុងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យដែលទីក្រុងមានសក្តានុពល ដោយទាញយកផលប្រយោជន៍ដ៏ធំធេងពីកិច្ចព្រមព្រៀង EVFTA សម្រាប់ភាគីទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថាវៀតណាមមានគោលការណ៍ជំរុញខ្លាំងការទាក់ទាញវិនិយោគបរទេសដើម្បីទទួលការបម្លាស់ទីខ្សែសង្វាក់ផ្គត់ផ្គង់និងឱកាសស្ដារសេដ្ឋកិច្ច ក្រោយពីជំងឺរាតត្បាតកូវីដ ១៩។ ដូច្នេះហើយ វៀតណាមមានគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វាំងឡង់ក្នុងវិស័យសក្តានុពលដូចជាបច្ចេកវិទ្យាខ្ពស់ ទូរគមនាគមន៍ ថាមពលកកើតឡើងវិញ បរិស្ថាន បច្ចេកវិទ្យាព័ត៌មានវិទ្យា សំណង់និង ការគ្រប់គ្រងទីក្រុងឆ្លាតវៃ។ នៅក្នុងជំនួបជាមួយអង្គភាពអាជីវកម្មនៅទីក្រុង Tempere ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានឲ្យដឹងថាវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ។ ក្រៅពីនេះវៀតណាមក៏មានយន្តការគោលនយោបាយទាក់ទាញយ៉ាងខ្លាំងពីសហគមន៍ធុរកិច្ចក្នុងស្រុកនិងលើកទឹកចិត្តអង្គភាពអាជីវកម្មបរទេស ចូលរួម។ វៀតណាមកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវរបៀងគតិយុត្តិអំណោយផល បង្កើតបរិយាកាសធុរកិច្ចអំណោយផលប្រកបដោយស្ថិរភាពនិងសុវត្ថិភាពសម្រាប់វិនិយោគិននិងអង្គភាពអាជីវកម្មបរទេស ក្នុងនោះមានអង្គភាពអាជីវកម្មហ្វាំងឡង់មកវិនិយោគនិងធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top