22/05/2019 11:27 GMT+7 Email Print Like 0

វៀតណាមបង្កើតគណៈបញ្ជាណែនាំជាតិទទួលបន្ទុកការប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)

 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេច ស្តីពី​ការ​បង្កើត​គណៈ​បញ្ជាណែនាំ​ជាតិទទួលបន្ទុកការប្រឆាំងនឹងការនេសាទខុសច្បាប់ដែល មិនបានរាយការណ៍និង​មិន​មាន​ការ​អនុញ្ញាត​ ដែលហៅថាគណៈបញ្ជាណែនាំជាតិ អំពី IUU។ 
 
ឧបនាយក​រដ្ឋមន្ត្រីលោក Trinh Dinh Dung ជាប្រធាន។ អនុប្រធាន គឺរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​និង​ អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាល។ សមាជិករួមមានថ្នាក់ដឹកនាំបណ្តាស្ថាប័ន និងតំបន់​ពាក់​ព័ន្ធ​នានា។​
 
គណៈ​បណ្ជា​ណែនាំជាតិអំពី IUU មានមុខងារធ្វើសេនាធិការ និងជួយ​នាយក​រដ្ឋមន្រ្តីក្នុង​ការដឹក​នាំ​និ​ង​ក្នុង​ការ​សម្រប​សម្រួល ដោះស្រាយរាល់បញ្ហាសំខាន់ៗ បញ្ហាអន្តរក្រសួង ក្រោមសមត្ថភាពរបស់នាយករដ្ឋមន្រ្តី ដែលពាក់ព័ន្ធនឹង​ការប្រឆាំង​ នឹងការនេសាទខុសច្បាប់ IUU ផងដែរ។
 
ទន្ទឹម​ជាមួយគ្នានោះ ដឹកនាំ ដាស់តឿននិងសម្របសម្រួលជាមួយក្រសួង មន្ទីរនិងមូលដ្ឋាននានាដើម្បីអនុវត្ត ការ​ប្រឆាំ​ង​នឹងការនេសាទខុសច្បាប់ ដើម្បីបំពេញតាមច្បាប់អន្ដរជាតិ អនុសញ្ញានិង​កិច្ច​ព្រម​ព្រៀង​អន្ត​រ​ជាតិ​ដែល​វៀតណា​មបានចូលរួមជាសមាជិក  ​ដើម្បីសមស្រប​តាមបទ​ប្បញ្ញត្តិរបស់​អង្គការ​ជល​ផល​ថ្នាក់​តំបន់​និង​អន្ដរជាតិ​ស្តីពីប្រឆាំង​នឹងការនេសាទខុសច្បាប់ IU​U៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ