• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងរួមចំណែកយ៉ាងសកម្មដល់ការរៀបចំដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២

នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចចិត្ត "កីឡាសម្រាប់ការអភិវឌ្ឍន៍និងសន្តិភាព៖ កសាងពិភពលោកមួយប្រកបដោយសន្តិភាពនិងកាន់តែប្រសើរឡើងតាមរយៈកីឡានិងគោលគំនិតអូឡាំពិក"។ នៅទីនេះ វៀតណាមបានអះអាងថា នឹងរួមចំណែកជាវិជ្ជមានដល់ការរៀបចំដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ ២០២២។

ថ្លែងមតិក្នុងសម័យពិភាក្សា ទីប្រឹក្សាឯកអគ្គរដ្ឋទូត អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប លោកស្រី Nguyen Phuong Tra បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡា ដោយជឿជាក់ថា កីឡាអាចបង្កើតការផ្លាស់ប្តូរសង្គមជាវិជ្ជមាន រួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍ។

តំណាងវៀតណាមក៏បាននិយាយផងដែរថា អូឡាំពិកគឺជាព្រឹត្តិការណ៍កីឡាពិភពលោកដ៏សំខាន់បំផុត ជំរុញសន្តិភាពនិងការអភិវឌ្ឍ។ ស្មារតីអូឡាំពិក គឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃពិភពលោក ដើម្បីចំណងមិត្តភាព សន្តិភាព និងការផ្លាស់ប្តូររវាងប្រជាជាតិក៏ដូចជាការរួមបញ្ចូលនូវអរិយធម៌។ ក្នុងឱកាសនេះ តំណាងវៀតណាមក៏បានប្រកាសថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣១ នៅឆ្នាំ២០២២ ហើយមានជំនឿថា ស៊ីហ្គេមនឹងលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រជាជាតិនៅអាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top