26/11/2019 15:41 GMT+7 Email Print Like 0

វៀតណាមនិងអាស៊ានស្វាគមន៍បណ្ដាសហគ្រាសដែលគាំទ្រ គោលនយោបាយ​ឆ្ពោះទៅទិសខាងត្បូងថ្មី

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកានាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូល CEO អាស៊ាន-កូរ៉េខាងត្បូង។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់គ្រប់ជ្រុងជ្រោយគឺជាអាទិភាពចម្បងរបស់អាស៊ាន។ បណ្ដារដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលជា អតិបរិមា ជួយឧបត្ថម្ភសហគ្រាសតភ្ជាប់ ពង្រីកការច្នៃប្រឌិត ដើម្បីអនុវត្តផែនការធ្វើអាជីវកម្មក្នុងទីផ្សារអាស៊ាន ដែលមានប្រជាជនចំនួន ៦៣០ លាននាក់ ។ នាឆ្នាំ២០១៨ ទំហំ GDP ទទួលបាន ជិត ៣.០០០ ពាន់លានដុល្លារអាមេរិក ហើយជាខឿនសេដ្ឋកិច្ចធំទី ៣ នៅអាស៊ី និងធំទី ៥ នៅលើពិភពលោក។

លោក Nguyen Xuan Phuc បានចាត់ទុកថា គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី របស់ប្រធានាធិបតីកូរ៉េខាងត្បូងគឺស្របនឹងគំនិតអំពី“ សហគមន៍អាស៊ាន - កូរ៉េខាងត្បូង៖ តភ្ជាប់អនាគត” នឹងរួមចំណែកដល់ការបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរ។  កូរ៉េខាងត្បូងនឹងប្រកៀកស្មាជាមួយអាស៊ាន កសាងសហគមន៍អាស៊ាន ២០២៥ ឆ្ពោះទៅគោលដៅរួមគឺសន្តិភាព វិបុលភាពនៅអាស៊ីបូព៌ា នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើង ២០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសបន្សាំដោយម្ចាស់ការនិងច្នៃប្រឌិត។ អាស៊ាននិងកូរ៉េខាងត្បូងចាំបាច់ត្រូវជំរុញពាណិជ្ជកម្មពហុភាគី តាមរយៈការលើកកម្ពស់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ