22/01/2019 09:04 GMT+7 Email Print Like 0

វៀតណាមនិងអូស្ត្រាលីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភាអូស្រ្តាលី លោក Scott Ryan

 នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួប ជាមួយ​ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក​  Scott Ryan ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភានឹងទទួលជោគជ័យ បើក​ចេញ​ទំព័​រ​ថ្មី ដែលរួមចំណែកដល់ការពង្រឹង​ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម​ - អូស្ត្រាលី​ក៏ដូច​ជាទំនាក់​ទំនង​រវាង​រដ្ឋសភា​នៃ​ប្រទេសទាំងពីរ។
​ 
លោក​នាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា វៀតណាមជានិច្ចកាល ផ្តោតសំ​ខាន់​ដល់​ទំនាក់​ទំនង​ភាព​ជាដៃ​គូយុ​ទ្ធសាស្រ្តជាមួយអូស្ត្រាលីនិងគាំទ្រឲ្យប្រទេស​ទាំងពីរ ពង្រឹ​ងសកម្មភាព​ផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់ខ្ពស់​ផង​ដែរ។​ នាយករដ្ឋមន្ត្រីក៏បានឯកភា​ពលើវិធានការមួយចំនួ​ន ដើម្បីបង្កើន​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេភាគី​ ស្របទៅតាមទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្រ្ត ក្នុងនោះ​មានការ​កាត់​បន្ថយ​និង​លុបបំបាត់​របាំងពាណិជ្ជកម្ម​ ជាពិសេសសម្រាប់ផលិតផលកសិក​ម្មនិងជល ផល ដូចជាផ្លែ​ឈើស្រស់ និងបង្គាទាំងមូល​ ព្រមទាំង​ បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវក​ម្មនៃប្រទេសទាំងពីរទៀតផង។ នា​យករដ្ឋមន្ត្រីសង្ឃឹមថា ​អូស្ត្រាលី​នឹង​បន្តគាំទ្រវៀតណាមក្នុងការអភិវ​ឌ្ឍវិស័យមួយចំនួន ដូចជា ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម​ ជនប​ទ ការកាត់បន្ថយ​ភាពក្រីក្រ ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ​និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានគុ​ណភាព​ខ្ពស់ជាដើម។
 
រីឯប្រធានព្រឹទ្ធសភា​អូស្ត្រាលី លោក Scott Ryan សង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តរក្សារាល់សកម្មភាព ជំរុញ​កិច្ច​​សហប្រតិបត្តិការទ្វេភាគីជាក់ស្តែង​ ជាពិសេសគឺពាណិជ្ជកម្ម។​ ប្រទេស​អូស្ត្រាលីតែង​តែទទួល​ស្គាល់​នូវ​កិច្ច​ប្រឹង​​ប្រែង​របស់​វៀតណាម ក្នុងវិស័យនេះក៏ដូចជាប្រតិ​បត្តិការ រក្សាសន្តិភាពរបស់​អង្គការសហប្រជាជាតិ​ ដែល​បង្ហាញ​ថា វៀតណាមជាសមា ជិកមា​នការទទួលខុសត្រូវក្នុងសហគ​មន៍អន្តរជាតិ​។ ក្នុង​នាម​ជាប្រ​ធាន​ព្រឹទ្ធសភា​ លោក Scott Ryan ប្តេជ្ញាគាំទ្រវៀ​តណាមជា​និច្ចក្នុង​ដំណើរការ​អភិវឌ្ឍន៍ និង​សមាហរណកម្ម​អន្តរ​ជាតិ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ