• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកបន្តសហការដោះស្រាយផលវិបាកដោយសង្គ្រាម


ទិដ្ឋភាពនៃសិក្ខាសាលា
នារសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក​នៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានរៀបចំសិក្ខាសាលា ស្តីអំពី “វៀតណាម - អាមេរិកដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ៖ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាតិគីមីពណ៌លឿងទុំ/dioxin/គ្រាប់បែកមីននិងកងទ័ពវៀតណាមពលីជីវិត បាត់ខ្លួន ។”

នៅក្នុងសិក្ខាសាលានេះ លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម អាមេរិក បានគាំទ្រគណៈប្រតិភូអតីតទាហានអាមេរិកដែលមកទស្សនានិងស្វែងយល់អំពីសភាពការណ៍នៅវៀតណាម។ លោក Nguyen Tam Chien​ ក៏បានទទួល ស្គាល់នូវមនោសញ្ចេតនាមិត្តភាពនិងការរួមចំណែកសកម្មនាពេលកន្លងទៅរបស់អតីតទា​ហាន​អាមេរិកក្នុងការផ្សះផ្សារស្នាមរបួសសង្គ្រាមរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ លោក Chuck Searcy  អនុប្រធាន​អចិន្ត្រៃយ៍អង្គការអតីតទាហានអាមេរិក ដើម្បីសន្តិភាពបានចែករំលែកថា សមាជិកអមដំណើលើកនេះ​មានអ្នកខ្លះមិនមែនជាអតីតទាហានក៏ដោយ ប៉ុន្តែពួកគេនៅមានគោលដៅរួមគឺប្រឆាំងសង្គ្រាម មានបំ​ណងផ្សះផ្សាស្នាមរបួសសង្គ្រាមនិងជម្រុញសន្តិភាព មិត្តភាពរវាងប្រទេសទាំងពីរ។ សមាជិកអមដំណើរក៏បានចែករំលែកគោលបំណងស្វែងយល់អំពីដំណើរការដោះស្រាយបញ្ហាជាតិពុលពណ៌លឿងទុំ/ dioxin និងគ្រាប់បែកនៅវៀតណាមព្រមទាំងឲ្យដឹងថា លោកនឹងដាក់ចេញសំណើរគំាទ្ររាល់ការតស៊ូដណ្តើមយុត្តិធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមី​ពុលពណ៌លឿងទុំ/dioxin នៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top