11/01/2022 13:12 GMT+7 Email Print Like 0

វៀតណាមនិងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោក Vilay Lakhamphong ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ មិនត្រឹមតែនៅក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវិស័យការពារជាតិនិងសន្តិសុខក៏មានសារៈសំខាន់ខ្លាំងណាស់ផងដែរ។
 

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលឡាវលោក Vilay Lakhamphong។ (រូបថត៖  Thong Nhat/TTXVN)


លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា ក្រសួងនគរបាលនៃប្រទេសទាំងពីរ នឹងបន្តសហការយ៉ាងជិតស្និទ្ធិនិងកាន់តែស៊ីជម្រៅ  ទាំងក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការលើវិស័យជាក់ស្តែង ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមបណ្តាញអ៊ីនធឺរណែត ឧក្រិដ្ឋកម្មបច្ចេកវិទ្យា; ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។

លោករដ្ឋមន្ត្រី Vilay Lakhamphong បានជម្រាបជូនប្រធានរដ្ឋលោក Nguyen Xuan Phuc អំពីសកម្មភាពរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ក្នុងនោះរួមទាំងលទ្ធផលល្អនៃការភាក្សារវាងរដ្ឋមន្ត្រី លោក Vilay Lakhamphong និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam ផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នា ចំពោះរាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានក្នុងឆ្នាំ២០២១ កន្លងទៅ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ