• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងហូឡង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវទឹកនិងសំណង់ គ្រប់គ្រងកំពង់ផែសមុទ្រ


វៀតណាមនិងហូឡង់បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវទឹកនិងសំណង់ គ្រប់គ្រងកំពង់ផែសមុទ្រ

បន្តដំណើរទស្សនកិច្ចនៅហូឡង់ នាព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ​២០១៧​(តាម​ម៉ោង​តំបន់)​ ឧបនាយក​រដ្ឋមន្ត្រី​វៀត​​ណាម​ លោក Trinh Dinh Dung បានអញ្ជើញ​ទៅ​ទស្សនា និង​បំពេញ​ការងារនៅ​វិទ្យាស្ថានស្រាវជ្រាវ ​Deltares ជា​វិទ្យាស្ថាន​​វិទ្យាសាស្ត្រ​​ជួរមុខនៅហូឡង់ ក្នុងវិស័យភូគព្ភ​សាស្ត្រ បរិស្ថាន និងវាល​ទំនាប។ ក៏ក្នុង​​ព្រឹកថ្ងៃទី២០ខែមេសា ឧបនាយករដ្ឋមន្ត្រី​ លោក Trinh Dinh Dung ​បាន​អញ្ជើញ​ទៅបំពេញ​ការ​ងារ​នៅ​​ក្រុមហ៊ុន ​ពិគ្រោះ​យោបល់​​ព្រលាន​​យន្តហោះ​​ហូឡង់ (NACO)។

មុននោះ នារសៀលថ្ងៃទី១៩ ខែ​មេសា ឧបនាយករ​ដ្ឋមន្ត្រី​ លោក Trinh Dinh Dung រួម​ជាមួយ​គណៈប្រតិភូ​រដ្ឋាភិបាល​​វៀតណាម​ មានជំនួបធ្វើការជាមួយ​រដ្ឋ​អំណាចកំពង់ផែ Rotterdam ដើម្បីស្វែងយល់​អំពីបទ​ពិសោធន៍​​ ក្នុងការងារ​គ្រប់​គ្រង អនុវត្ត និងធ្វើអាជីវកម្ម​កំពង់ផែសមុទ្រផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top