ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Trinh Dinh Dungទទួលជួបជាមួយឧប នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Petrovich Trutnev
នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្នុងការទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Petrovich Trutnev ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងផ្តល់អាទិភាពសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោក Trinh Dinh Dung បានចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគនៅមិនទាន់សក្តិសម ជាមួយសក្កានុភាពនិងប្រៀបខ្លាំងរបស់ភាគីនីមួយៗនៅឡើយ។តាមនោះ នាពេលខាងមុខ ប្រទេសទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិ ការលើវិស័យនេះ។
រីឯខ្លួនវិញ លោក Yuri Petrovich Trutnev បានយល់ព្រមចំពោះមតិរបស់ លោក Trinh Dinh Dung អំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគទ្វេភាគី។ លោករូបនេះបានឲ្យដឹងថែមទៀតថា ដើម្បីសម្រេចបានគោលដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន២០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ដូចបំណងប្រាថ្នា របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះ គឺត្រូវការខិតខំប្រឹងប្រែងយ៉ាង ខ្លាំង របស់រដ្ឋាភិបាលក៏ដូចជាសហគ្រាសនៃប្រទេសទាំងពីរផងដែរ។ រដ្ឋាភិបាល រុស្ស៊ីមានបំណងថា នាពេលខាងមុខ នឹងមានសហគ្រាសវៀតណាមជាច្រើន ទៅធ្វើ ការវិនិយោគនៅរុស្ស៊ីជាបិសេសនៅតំបន់ចុងបូព៌ាផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម