ព័ត៌មាន

វៀតណាមនិងរុស្ស៊ីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និងវិនិយោគ​


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាមលោក Trinh Dinh Dungទទួលជួបជាមួយឧប នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Petrovich Trutnev

នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្នុងការ​ទទួល​ជួប​ជាមួយ​ឧប​នាយក​​រដ្ឋមន្ត្រីរុស្ស៊ី លោក Yuri Petrovich Trutnev ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមិនា ឧបនាយក​​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Trinh Dinh Dung បានអះអាង​ថា វៀត​ណាម ជានិច្ចកាល​យក​ចិត្ត​ទុកដាក់​និងផ្តល់​អាទិភាព​សហប្រតិបត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ​ជាមួយ​រុស្ស៊ី។ លោក Trinh Dinh Dung បានចា​ត់ទុក​ថា កិច្ច​សហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម​និង​វិនិយោគ​នៅមិន​ទាន់​សក្តិសម​ ជាមួយ​សក្កានុភាព​និង​ប្រៀប​ខ្លាំង​របស់​ភាគី​នីមួយៗ​នៅឡើយ។​តាម​នោះ នាពេល​ខាង​មុខ ប្រទេសទាំងពីរ​គប្បី​ជម្រុញ​កិច្ចសហប្រតិបត្តិ ការ​លើ​វិស័យ​នេះ។
 
​រីឯខ្លួនវិញ លោក Yuri Petrovich Trutnev បានយល់ព្រមចំពោះមតិរបស់ លោក Trinh Dinh Dung អំពីកិច្ច​សហប្រតិបត្តិការ​​លើវិស័យពាណិជ្ជកម្ម វិនិយោគ​ទ្វេភាគី។ លោក​រូបនេះបានឲ្យដឹងថែមទៀតថា ដើម្បី​សម្រេច​បាន​​គោល​ដៅ​ទទួល​បានទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ចំនួន​២០ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ២០២០​ដូច​បំណង​ប្រាថ្នា របស់ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ​នោះ គឺត្រូ​វ​ការ​ខិត​ខំប្រឹង​ប្រែង​យ៉ាង ខ្លាំង របស់​រដ្ឋាភិបាល​ក៏ដូចជា​សហគ្រាស​នៃប្រទេសទាំង​ពីរ​ផង​ដែរ​។ រដ្ឋាភិបាល រុស្ស៊ីមានបំណងថា នាពេលខាងមុខ នឹង​មាន​សហគ្រាស​​វៀត​ណាម​ជាច្រើន ​ទៅធ្វើ ការវិនិយោគ​នៅរុស្ស៊ី​ជាបិសេស​នៅតំបន់​ចុងបូព៌ា​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម​​
 


top