
វៀតណាមនិងម៉ិចស៊ីកូបានផ្លាស់ប្តូរបទពិសោធលើវិស័យព័ត៌មានកិច្ចការបរទេស
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូនៃគណៈកម្មការព័ត៏មាន កិច្ចការបរទេសមជ្ឈិម ដឹកនាំដោយអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ Pham Van Linh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ិកស៊ិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យព័ត៌មានកិច្ចការបរទេស។
ក្នុងជំនួបជាមួយ អគ្គនាយកទីភ្នាក់ងារព័ត៌មានជាតិម៉ិកស៊ិក (Notimex) លោក Alejandro Ramos Esquivel លោក Pham Van Linh បានវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់ Notimex ក្នុងការផ្សព្វផ្សាយរូបភាព និង ឃោសនា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដល់ប្រជាជនម៉ិកស៊ិក និងនៅតំបន់អាមេរិកឡាទីន។ លោក Pham Van Linh បានកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពរបស់ Notimex ជាមួយ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងមកដោយរួមចំណែកជម្រុញទំនាក់ទំនង រវាងប្រទេសទាំងពីរលើគ្រប់វិស័យផងដែរ។ លោក Pham Van Linh មានគោលបំណងចង់ឲ្យ Notimex ពង្រីកទំនាក់ទំនងជាមួយទីភ្នាក់ងារសារព័ត៌មាន នានារបស់វៀតណាម ដើម្បីពង្រឹងបន្ថែមទៀតក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពី ប្រទេសទាំងពីរលើវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
ក្នុងឱកាសនេះ លោក Pham Van Linh បានប្រគល់វិញ្ញាបនប័ត្រដែលបញ្ចាក់ពីការ ចូលរួមរង្វាន់ទូទាំងប្រទេសស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ២០១៦ ដល់ លោក Alejandro Ramos ។
តាម VOV5 - វិទ្យុសម្លេងវៀតណាម