ព័ត៌មាន
វៀតណាមនិងម៉ាឡេស៊ីខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មឲ្យទទួលបាន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០
ទិដ្ឋភាពនៃជំនួបចរចាររវាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមជាមួយក្រសួងឧស្សាហកម្ម
និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី (រូបថត៖baocongthuong.com.vn)
អញ្ជើញថ្លែងមតិនៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីលោកDatuk Seri Mustapa Mohamed នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយម៉ាឡេស៊ី ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថាប្រទេសទាំងពីរឆាប់អនុម័តនិងអនុវត្តន៍កម្មវិធីធ្វើសកម្មភាពវៀតណាម-ម៉ាឡេស៊ីដំណាក់កាល២០១៧-២០១៩ ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលបំផុតសំរាប់វិនិយោគិនបរទេសនិយាយរួមនិងវិនិយោគិនម៉ាឡេស៊ី និយាយដោយឡែកដែលមកបណ្ដាក់ទិននៅវៀតណាម។
មុននោះ នៅជំនួបធ្វើការរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិ ម៉ាឡេស៊ីលោក Datuk Seri Mustapa Mohamed ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញាចិត្តដោយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន ១៥ ពាន់លានដុល្លាអាមេរិក
នាឆ្នាំ២០២០៕
តាម VOV5-វិទ្យុសម្លេងវៀតណាម