04/04/2019 06:30 GMT+7 Email Print Like 0

វៀតណាមនិងបារាំងឆ្ពោះទៅរកកិច្ចសហប្រតិបតិ្តការជាក់ស្ដែងរវាងបណ្ដាតំបន់


 ថ្នាក់ដឹកនាំបណ្ដាតំបន់របស់វៀតណាមនិងបារាំងចូលរួមពិធីចុះហត្ថលេខា (រូបថត៖ VOV)
 

 នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំតំបន់នានានៃប្រទេសទាំងពីរបាន ចាត់ទុកថា ទំនាក់​ទំនង​សហប្រតិ​បតិ្តការ​ក្នុងរយៈ​ពេល​ច្រើនឆ្នាំកន្លងទៅរវាង ប្រទេស​ទាំងពីរ ​ចាំបាច់​ត្រូវផ្លាស់​ប្ដូរ​ថ្មី​អោយ​កាន់​តែ​ជាក់​ស្ដែង​និង​ចីរភាព​ថែម​​ទៀត។

នាថ្ងៃ​ទី២ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង Toulouse ប្រទេសបារាំង បានប្រព្រឹត្តទៅកិច្ច ប្រជុំ​សហប្រតិ​បតិ្តការ​រវាង​បណ្ដា​តំបន់របស់វៀតណាមនិងបារាំង​លើកទី១១។​ កិច្ចប្រជុំ​នេះស្ថិត​នៅក្នុង​ក្រប​ខ័ណ្ឌ​វេទិកា​សេដ្ឋកិច្ច​វៀត​ណាម​-បារាំង​។​

​​នៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំតំបន់នានានៃប្រទេសទាំងពីរបាន ចាត់ទុកថា ទំនាក់​ទំនង​សហប្រតិ​បតិ្តការ​ក្នុង​រយៈ​ពេលច្រើនឆ្នាំកន្លងទៅរ​វាង ប្រទេសទាំងពីរ​ ចាំបាច់​ត្រូវផ្លាស់​ប្ដូរ​ថ្មី​អោយ​កាន់​តែ​ជាក់​ស្ដែង​និង​ចីរភាព​ថែម​ ​ទៀត។ អង្គប្រជុំក៏បានឯកភាពថា ត្រូវ​ការអភិវឌ្ឍន៍​ទំនាក់ទំនងសហប្រតិបត្តិ​ការ ទៅវិញ​ទៅមក​រវាង​បណ្ដាតំបន់​របស់​វៀតណាម និងបារាំង ជាពិសេសគឺទំនាក់ ទំនងរវា​ងទីក្រុងហាណូយនិងទី​ក្រុង ​Toulouse។

​“ហាណូយនិង Toulouse ជាទីក្រុងមុខព្រួញក្នុងការអនុវត្តគម្រោងសហប្រតិ បតិ្តការនេះ។ ជោគ​ជ័យ​របស់​ទីក្រុង​ Toulouse ក៏ដូចជារបស់ទីក្រុងហាណូយ​ដែរ ដែលក្នុងនោះយើងខ្ញុំនឹងក​សាងត្រីកោណអភិវឌ្ឍមួយ រួមមាន​ទី​មួយ​គឺការអប់រំ ប្រកបដោយគុណភា​ពនៅតាមសាកលវិទ្យាល័យ វិទ្យាស្ថា​នស្រាវជ្រាវ ​និង សាលាវិស្វករ​នានា​ ហើ​យទីពីរគឺការស្រាវជ្រាវលើវិស័យបច្ចេកវិ​ទ្យាថ្មីៗដូ​ចជា វិស័យ​វេជ្ជសាស្ត្រ វិស័យឧស្សាហកម្ម​ចំណីអាហារ​ ហើយ​ទីបីគឺ​ការអភិវឌ្ឍវិស័យ ឧ​ស្សាហកម្មសំ​ខាន់ៗ”។​

​ក្នុង​ឱកាសនេះដែរ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហាណូយ បាន​ផ្ញើរសា​រ​ទទួល​ស្វាគមន៍តំ​បន់នានារបស់បារាំ​ង​ ដែល​ចង់​មកស្វែង​រកកាលានុវត្តភាព​វិនិយោគ​នៅទីក្រុង​ហាណូយ​នាពេល​ខាង​ មុខ​ ជាពិសេសគឺពេលដែលហាណូយនឹងជាម្ចាស់​ផ្ទះនៃកិច្ច​ប្រជុំ​វិមជ្ឈការបារាំង - វៀតណាម​លើកទី១​៣​នាឆ្នាំ២០២២៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ