27/07/2017 12:49 GMT+7 Email Print Like 0

វៀតណាមនិងប៉ារ៉ាហ្គាយមានសក្ដានុពលសហប្រតិបតិ្តការលើវិស័យជាច្រើន


 (រូបថត៖thegioivietnam) 

នៅជំនួបសន្ទនាជាមួយលោក Dang Xuan Dung ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅប៉ារ៉ាហ្គាយ​និង​អ៊ុយរូហ្គាយ​នោះ រដ្ឋមន្រ្តីការ​បរទេស​ស្ដីទី ប៉ារ៉ាហ្គាយ Terumi Matsuo de Claverol បានកោតសរសើរនូវ​សមិទ្ធិខាងសេដ្ឋ កិច្ចនិង​សង្គមកិច្ច​របស់វៀតណាមនាពេលកន្លងទៅ។ លោកស្រី de Claverol អះអាងថា វៀតណាម និង​ប៉ារ៉ាហ្គាយ​​មានសក្ដានុពល​សហប្រតិបតិ្តការ​ជាច្រើន ជាពិសេស​លើវិស័យ​ពាណិជ្ជកម្ម។ ស្ដីពី​បញ្ហា​សមុទ្រ​​ខាង​កើត​ តំណាងក្រសួង ការបរទេសប៉ារ៉ាហ្គាយ​បានអះអាង​ជាថ្មីម្ដង​ទៀតនូវការគាំទ្រចំពោះគោ​លជំហ​រ របស់​វៀត​ណាម​ ក្នុងការដោះ​ស្រាយជំលោះនៅ​សមុទ្រដោយ​សន្តិវិធីឲ្យ​សមស្របជា​មួយច្បាប់​អន្តរជាតិ​និងធម្មនុញ្ញអ.ស.ប។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតលោក Dang Xuan Phuc បានដឹកនាំក្រុម តំណាង​សហគ្រាសវៀត​ណាម​ទៅធ្វើការពន្លឿន​ពាណិជ្ជកម្មនៅប៉ារ៉ាហ្គាយ ហើយចូល​រួមផ្សារណាត់កសិផលឆ្នាំ២០១៧។ ការដែលសហគ្រាសវៀ​តណាមទៅកាន់ ប៉ារ៉ាហ្គាយជា​លើកដំបូង ដើម្បីស្វែងរក​ឱកាសសហប្រតិបតិ្តការ បានគូសសញ្ញា​នូវការ​បោះ​ជំហាន​ថ្មី ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ