16/10/2020 14:41 GMT+7 Email Print Like 0

វៀតណាមនិងន័រវេសប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ

ក្នុងបទបង្ហាញ លោកស្រីរដ្ឋមន្រ្តី Ire Eriksen Soreide បានអះអាង យ៉ាងខ្លាំងក្លានូវតម្លៃរបស់ពហុភាគីនិយមដែលបណ្ដាប្រទេសត្រូវការពង្រឹង ដើម្បីអាចស្ដារឡើងវិញនិងអភិវឌ្ឍក្នុងពិភពលោកមួយពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្ននិងនាពេលខាងមុខ។
 

(រូបថត៖ baoquocte.vn)


នារសៀលថ្ងៃទី១៤ តុលា នៅទីក្រុងហាណូយ វិទ្យាស្ថានការទូតវៀត ណាមបានសហការជាមួយស្ថាន ទូតន័រវេសប្រចាំនៅវៀតណាមរៀបចំការធ្វើបទបង្ហាញរបស់រដ្ឋមន្រ្តីការបរទេសន័រវេសលោកស្រី Ine Eriksen Soreide ក្រោមមូលបទ “ពហុភាគីនិយមក្នុងបរិបទដែលភាពតានតឹងខាង ភូមិសាស្ត្រនយោបាយកើនឡើងលើទូទាំងពិភពលោក និងសម្ពាធទៅលើ ប្រព័ន្ធពហុភាគី”។

ក្នុងបទបង្ហាញ លោកស្រីរដ្ឋមន្រ្តី Ire Eriksen Soreide បានអះអាងយ៉ាងខ្លាំងក្លានូវតម្លៃរបស់ពហុភាគីនិយមដែលបណ្ដាប្រទេសត្រូវការពង្រឹង ដើម្បីអាចស្ដារឡើងវិញនិងអភិវឌ្ឍក្នុងពិភពលោកមួយពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្ននិងនាពេលខាងមុខ។ បណ្ដាតំណាងក៏បានពិភាក្សាអំពីសក្ដានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងន័រវេស ក្នុងនោះសង្កត់ធ្ងន់ទៅលើការដែលប្រទេសទាំងពីរបានសន្យានិងប្ដេជ្ញាចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកធ្វើឲ្យស្មារតីពហុភាគីនិយម រស់រានមានជីវិតឡើងវិញ ពង្រឹងប្រព័ន្ធពហុភាគីនិយមដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ តំបន់ទាំងពីរនិងពិភពលោកទាំងមូល៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ