• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកាហ្សាក់ស្ថានបន្តសហការយ៉ាងស្អិតរមួត គាំទ្រគ្នាទៅវិញទៅមក នៅវេទិកាតំបន់និងអន្តរជាតិនានា


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានសភាជាន់ទាបកាហ្សាក់ស្ថានលោក Nurlan Nigmatulin (រូបថត៖ TTXVN)
 

នាព្រឹក​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ​បានធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន។ បន្ទាប់​នោះ ​ភាគីទាំង ពីរបានដំណើរការពិភាក្សាការងារទ្វេភាគី។
 
ប្រធានរដ្ឋសភា​ទាំងពីរបានអោយដឹងថាក្រោយរយៈពេល២៧ឆ្នាំបង្កើត ទំនាក់ទំនងការទូត មក ទំនាក់ទំនង​រវាង​​វៀ​តណាមនិងកាហ្សាក់ស្ថានកំពុងរីក ចម្រើនយ៉ាងល្អប្រសើរ។
 
កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែល​ត្រូវ​បាន​ចុះហត្ថ​លេខាកាល​ពីឆ្នាំ២០១៦ បាននាំមកនូវ លទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ប៉ុន្តែ​មិន​​ទាន់សក្តិសមនឹងសក្ដានុពលនិងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឡើយ។ ប្រធានរដ្ឋ សភាទាំងពីរបាន​ឯកភាព​រក្សា​និងពង្រីក​យន្តការ​ពិគ្រោះយោបល់​គ្នាទៅ​វិញ​ទៅមក​នៅវេទិកា​ពហុភាគី​នានាដូច​ជា IPU APPF ASEP និង MSEAP ជាដើម។
 
បន្ទាប់​ពីជំនួបពិភាក្សាការងារ ភាគីទាំងពីរបានរៀបចំសន្និសីទកាសែតរួម។ ថ្លែងនៅទីនេះ ប្រធាន​រដ្ឋ​សភា​វៀត​ណាម​លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ភាគីទាំង​ពីរ​បាន​ឯកភាព​ជំរុ​ញថែ​មទៀត​នូវ​កិច្ច​សហប្រតិបតិ្ត ការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសគឺលើវិស័យនានាដែលវៀតណាមមានឧត្តម ភាពហើយ​កាហ្សាក់​ស្ថាន​មានតម្រូវការដូចជា ឧស្សាហកម្មស្រាល ឧស្សាហ កម្ម ចំណីអាហារ តម្បាញកាត់ដេ ហើយពង្រីក​សក្ដានុភាព​និងឧត្តមភាពនៃកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិង EAEU។ ភាគីទាំងពីរ​សន្យាបន្ត​ សហការ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិនានា ជាពិសេសគឺ ក្នុងឆ្នាំ២០២០ដែល​កាហ្សាក់ស្ថានជាប្រធានកិច្ចប្រជុំអំពីកិច្ចសហការធ្វើសកម្ម ភាពនិង​វិធាន​ការ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​នៅ​ទ្វីប​អាស៊ី (CICA) ហើយវៀត ណាមជា ប្រធាន​អាស៊ាន​និង​សមាជិក​មិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជាជាតិ​អាណត្តិ២០២០-២០២១​។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguy​en Thi Kim Ngan បាន​សង្កត់ធ្ងន់ថា៖
 
 “ភាគីទាំង​ពីរឯកភាពថា នឹងស្រាវជ្រាវលទ្ធភាពចុះហត្ថលេខាលើកិច្ចព្រម ព្រៀង​សហប្រតិបតិ្តការ​រវាង​ស្ថាប័ន​នីតិបញ្ញ​ត្តិ​ទាំងពីរ បង្កើតមូលដ្ឋានដើម្បី ដំណើរការកិច្ច​សហប្រតិបតិ្តការ​អោយកាន់​តែ​និរន្តរ​ភាព​និង​ប្រសិទ្ធភាព​ ព្រម ទាំងរក្សាពង្រីកយន្តការពិគ្រោះយោបល់ សហការគ្នាយ៉ាងស្អិតរមួតនៅវេទិកាព ហុភាគីនា​នា​។ ​ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើន ដើម្បីអ​ភិវឌ្ឍ។ រដ្ឋសភា​នៃប្រទេស​នីមួយៗ​ត្រូវការ​ពង្រីក​តួនាទីរបស់ខ្លួន ធ្វើអោយ ស៊ីជំរៅ​ថែមទៀត​នូវទំនាក់​ទំនង​សហប្រតិ​បតិ្តការ​ទ្វេភាគីនេះ​នាពេល​ខាង​មុខ​”។
 
ចំណែក​ឯប្រធានសភាជាន់ទាបកាហ្សាក់ស្ថានលោក Nurlan Nigmatulin បានអះអាងថា វៀតណាម​ជាដៃគូ​យុទ្ធសាស្ត្រ​របស់​កាហ្សាក់ស្ថាននៅអាស៊ី អាគ្នេយ៍ ក៏ដូជានៅសហគមន៍បណ្ដាប្រទេសឯករាជ្យ (SNG)។ លោក​បាន​​លើក​ច្បាស់ថា៖

“រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​មានតួនាទីដ៏សំខាន់ ក្នុងការជួយ​ឧបត្ថម្ភ​ដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិនិយោគ​នៅប្រទេស​នីមួយៗ។ ភាគីទាំងពីរបាន ឯកភាពនឹងជំ​រុញខ្លាំងនូវការផ្លាស់ប្ដូរគណៈប្រ​តិ​ភូរដ្ឋសភា ទៅវិញ​ទៅមកនា​ពេលខាងមុខដើម្បីរៀនសូត្រប​ទពិសោធន៍ របស់គ្នាក្នុងការងារនី​តិបញ្ញត្តិ កសាងច្រក​របៀង​គតិយុត្ត​សម្រាប់ទំនាក់ទំនងរវាងរ​ដ្ឋសភាទាំងពីរ​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top