04/09/2019 10:38 GMT+7 Email Print Like 0

វៀតណាមនាំចេញហួសកម្រិត ៣,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០១៩


 ( រូបថត៖ VNA)
 

ដោយ​សារមានការរួមចំណែកនៃវិស័យទូរស័ព្ទ និងគ្រឿងបន្លាស់នោះ បានជាជញ្ជីញពាណិជ្ជកម្មក្នុងខែសីហា សម្រេច​បានការនាំចេញហួសកម្រិត ពោលគឺទទួលបាន ១,៧ ពាន់លានដុល្លារអាមេរិក។

ក្រសួង​​ឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែនភ តម្លៃប្រាក់​នាំ​ចេញ​ទំនិញ​នៅទូ​ទាំង​ប្រទេសទទួលបានជិត ២៤,៥ ពាន់លានដុល្លារអាមេរិក។ ជាទូទៅក្នុងរយៈពេល ៨ ខែ តម្លៃប្រាក់​នាំចេញ​ទំនិញ​សរុបនៅទូទាំងប្រទេសទទួលបានជិត ១៧​០ ពាន់លានដុល្លារអាមេរិក ពោលគឺ ​កើន​ឡើង ៧,៣% ​បើប្រៀបធៀបនឹងរយៈពេលដូចគ្នា​ពីឆ្នាំ​ទៅមិញ។ គួរកត់ស​ម្គាល់​ថា ដោយសារមាន​ការរួម​ចំណែក​នៃវិស័យ​ទូរស័ព្ទ​ និងគ្រឿងបន្លាស់នោះ បានជាជញ្ជី​ញពាណិជ្ជកម្មក្នុងខែសីហា សម្រេ​ចបាន​ការនាំចេញ​ហួស​កម្រិត​ ពោលគឺទទួលបាន ១,៧ ពាន់លានដុល្លារអាមេរិក។ ហេតុដូច្នេះហើយ ក្នុងរយៈពេល ៨ ខែ ការនាំ​ចេញ​ហួស​កម្រិត​នៃប្រទេសទាំងមូលទទួ​លបាន ៣,៤ ពាន់លានដុល្លារ​អាមេរិក។ សហរដ្ឋអាមេរិក​នៅតែជា​ទីផ្សារ​នាំចេ​ញ​ធំជាងគេរបស់វៀតណាមដោយទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣៨,៦ ពាន់លាន​ដុល្លារ​អាមេរិក​ បន្ទាប់មកគឺទីផ្សារសហភាពអ៊ឺរ៉ុប ដោយទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២៧,៧ ពាន់លាន​ដុល្លារ​អាមេរិក។ ទំហំពាណិជ្ជកម្មរវាងវៀតណាមនឹងចិនទទួលបានជិត ២៤  ពាន់លានដុល្លារអាមេរិក និង​ទីផ្សារ​អាស៊ានទទួលបានជាង ១៧ ពាន់លានដុល្លារអាមេរិក។ យោងតាមក្រុម​អ្នកជំនាញ​ថាជា​មួយ​នឹង​លទ្ធផល​ដែល​ទទួលបាននោះ នាប៉ុន្មានខែចុងឆ្នាំការនាំចេញ និងនាំចូលរបស់វៀតណាម​នៅតែមាន​និន្នា​កា​រ​ល្អ​​ ជាពិសេសគឺខណៈដែលបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ​បន្តពង្រីកប្រសិទ្ធភា​ពផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ