15/09/2020 12:00 GMT+7 Email Print Like 0

វៀតណាមទទួលបានការតែងតាំងប្រភេទពានរង្វាន់ចំនួន១១សម្រាប់ World Travel Awards ឆ្នាំ២០២០


ឆ្នាំ២០១៩ ទីក្រុងហុយអានត្រូវបានបោះឆ្នោតជា "ទីក្រុងវប្បធម៌ជួរមុខនៅអាស៊ី"។ (រូបថត៖ baovanhoa.vn) 
 

អង្គការរៀបចំពានរង្វាន់ទេសចរណ៍ពិភពលោក (Word Travel Awards) ឆ្នាំ២០២០ ទើបនឹងបានជូនដំណឹងថា ពេលវេលាបោះឆ្នោតនៅ តំបន់អាស៊ីឆ្នាំ២០២០នឹងអូសបន្លាយរហូតដល់ថ្ងៃទី២៤ កញ្ញា។
 
ឆ្នាំនេះ ទេសចរណ៍វៀតណាមទទួលបានការតែងតាំងប្រភេទពានរង្វាន់ចំនួន១១ រួម មាន៖ “គោលដៅទេសចរណ៍វប្បធម៌ជួរមុខនៅអាស៊ី” “គោលដៅទេស ចរណ៍ជួរមុខនៅអាស៊ី” “គោលដៅទេសចរណ៍បេតិកភ័ណ្ឌជួរមុខនៅអាស៊ី” “គោលដៅទេសចរណ៍ធម្មជាតិជួរមុខនៅអាស៊ី” “គោលដៅទេសចរណ៍ជួរ មុខសម្រាប់ការជិះទូកកំសាន្តតាមដងទន្លេ” “គោលដៅទេសចរណ៍ម្ហូប អាហារជួរមុខនៅអាស៊ី” “គោលដៅទេសចរណ៍ប្រកបដោយចីរភាពជួរមុខ នៅអាស៊ី” “គោលដៅទេសចរណ៍ជួរមុខសម្រាប់មនុស្សវ័យក្មេងនៅអាស៊ី” ហើយ “ទីក្រុងជួរមុខនៅអាស៊ី” សម្រាប់ទីក្រុងហាណូយ” “ទីក្រុងវប្បធម៌ជួរ មុខនៅអាស៊ី” សម្រាប់ទីក្រុងហុយអាន “ស្ថាប័នទេសចរណ៍ជួរមុខនៅអាស៊ី” សម្រាប់អគ្គនាយកដ្ឋានទេសចរណ៍។
 
ក្រៅពីនោះ ទីក្រុងដាណាំងត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ “គោលដៅ ទេសចរណ៍នៃព្រឹត្តិការណ៍និងពិធីបុណ្យជួរមុខនៅអាស៊ី” ហើយឧទ្យានជាតិ Cuc Phuong ត្រូវបានតែងតាំងឲ្យពានរង្វាន់ “ឧទ្យានជាតិជួរមុខនៅអាស៊ី” ផងដែរ។
 
ដើម្បីបោះឆ្នោតគាំទ្រចំពោះទេសចរណ៍វៀតណាម សូមចូលគេហ ទំព័ររបស់ World Travel Awards តាមអាស័យដ្ឋាន៖ http://www.worldtravelawards.com ហើយចុះបញ្ជីគណនីដើម្បីបោះ ឆ្នោត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ