18/04/2020 21:33 GMT+7 Email Print Like 0

វៀតណាមទទួល​បានជោគជ័យជាមួយ​នឹងយុទ្ធសាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត Covid – 19 "ដោយការចំណាយទាប"

វៀតណាមបានដាក់ឲ្យនៅដាច់ដោយឡែកចំពោះករណីឆ្លងជំងឺ។ ទន្ទឹមនឹងនេះ វៀតណាមបានផ្ដល់អាទិភាពសម្រាប់ យុទ្ធសាស្រ្ត“ការចំណាយទាប”តាមរយៈការកំណត់មនុស្សដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ ហើយអនុវត្តន៍ការដាក់នៅឲ្យដាច់ដោយឡែកមនុស្សទាំងនេះ។

ការធ្វើតេស្តរកមេរោគ SARS-CoV-2 សំរាប់ប្រជាជន (រូបថត៖ VNA)


សារព័ត៌មាន Asialyst នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទសរសេរដែលបានចាត់ទុកថា វៀតណាមទទួលបានជោគជ័យ ខណៈដែលប្រទេសនេះបានរងផលប៉ះពាល់ដោយសារ ជំងឺឆ្លង Covid-19 យ៉ាងតិចតួចតែប៉ុណ្ណោះ បើទោះបីជាប្រព័ន្ធសុខាភិបាលមិនល្អដូចជាប្រទេសនានា ពោលគឺបារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជា មធ្យោបាយហិរញ្ញវត្ថុមានកំណត់បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ក៏ដោយ។

Asialyst បានលើកត្រដែតនូវតួនាទីរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្រតិកម្មយ៉ាងខ្លាំងក្លា ខណៈដែលមានករណីឆ្លងជំងឺ Covid-19 លើកដំបូងនៅទីក្រុង Wuhan ប្រទេសចិន។ យោងតាមអត្ថបទសរសេរបានឲ្យដឹងថា វៀតណាមទទួលបានមេរៀនបទពិសោធន៍ជាច្រើនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត SARS ក្នុងឆ្នាំ ២០០៣។ ជាក់ស្ដែង វៀតណាមបានដាក់ឲ្យនៅដាច់ដោយឡែកចំពោះករណីឆ្លងជំងឺ។ ទន្ទឹមនឹងនេះ វៀតណាមបានផ្ដល់អាទិភាពសម្រាប់យុទ្ធសាស្រ្ត “ការចំណាយទាប” តាមរយៈការកំណត់មនុស្សដែលធ្លាប់ប៉ះពាល់ជាមួយអ្នកជំងឺ ហើយអនុវត្តន៍ការដាក់នៅឲ្យដាច់ដោយឡែកមនុស្សទាំងនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ