07/12/2019 15:13 GMT+7 Email Print Like 0

វៀតណាមទទួលបានវឌ្ឍនភាពជាច្រើនអំពីសមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច-សង្គម


 លោក Pham Ngoc Tien ប្រធាននាយកដ្ឋានសមភាព យេនឌ័រនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច  អញ្ជើញថ្លែងក្នុងពិធី
 

នាព្រឹកថ្ងៃ​ទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច វៀតណាម​បាន​សហការ​ជាមួយស្ថានទូតអូស្រ្តាលីប្រចាំនៅវៀតណាមនិងអង្គការ សហប្រជាជាតិ​អំពី​សម​ភាព​យេន​ឌ័រ​និង​ប្រគល់​សិទ្ធិ​សម្រាប់នារី (UN Women) រៀប ចំសិក្ខាសាលាស្តីពី “ចាប់ផ្តើមការពិនិត្យឡើងវិញ រយៈពេល ១០ ឆ្នាំនៃការ​អនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់អាណត្តិ ២០១១-២០២០ និងការកសាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សមភាពយេនឌ័រសម្រាប់ដំណាក់កាល ២០២១-២០៣០”។
 
នៅក្នុង​សិក្ខាសាលានេះ លោក Pham Ngoc Tien ប្រធាននាយកដ្ឋានសមភាព យេនឌ័រនៃក្រសួងការងារ យុទ្ធជន​ពិការនិងសង្គមកិច្ចបានអោយដឹងថា៖ “នៅក្នុងបរិបទដែលទាំងក្នុងស្រុកនិងអន្តរជាតិ កំពុងមាន​ការ​ផ្លាស់​ប្តូរយ៉ាងឆាប់រហ័ស បង្កើតឱកាសផងប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមដ៏ធំធេងផង ដែលចាំបាច់​ត្រូវ​ដោះស្រាយ​ ដូចជាបដិវត្តឧស្សាហកម្ម ៤.០, ការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជា​បញ្ហា​សន្តិ​សុខ​ក្រៅប្រពៃណី និងគម្លាតអ្នកក្រីក្រជាដើម។ បញ្ហាទាំងនេះ ទាមទា​រអោយ​មាន​ដំណោះស្រា​យគ្រប់ជ្រុងជ្រោយ ដើម្បីទ​ទួលបាន​សមភាព​យេនឌ័រ​ប្រកប​ដោយ​លក្ខណៈ​កាន់តែជាក់​ស្តែង​ប្រកប​ដោយ​និរន្តរភាព”​។
 
នៅក្នុង​សិក្ខាសាលានេះ អ្នកចូលរួមបានចែករំលែកនូវផែនការគាំទ្ររបស់អង្គការនិងភាគីពាក់ព័ន្ធ ហើយ​បាន​ចូល​រួមផ្តល់យោបល់ដើម្បីបញ្ចប់របាយការណ៍បច្ចេក ទេសសម្រាប់ត្រៀម​អោយកា​រ​អនុវត្ត​យុទ្ធសាស្ត្រជាតិ​ស្តីពី​សមភាព​យេន​ឌ័រដំណាក់កាល ២០១១-២០២០ និងកសាងយុទ្ធ​សាស្ត្រជាតិស្តីពីសមភាពយេនឌ័​រ ដំណាក់​កាល​ ២០២១- ២០៣០៕ ​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ