
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅវេទិកា WEF ASEAN ឆ្នាំ២០១៧
(រូបថត៖VOV5)
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំចំនួន ២១ រូបនៃសម្ព័ន្ធក្រុមហ៊ុនធំៗចំណុះវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ានឆ្នាំ២០១៧ (WEF – ASEAN) នៅរាជធានីភ្នំពេញរបស់កម្ពុជានោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ដោយមានការប្ដេជ្ញាចិត្តបណ្ដាសហគ្រាសនឹងដណ្ដើម បានជោគជ័យនៅវៀតណាម។
“វៀតណាមមិនត្រឹមតែជាទីផ្សារមួយដោយមានចំនួបប្រជាជនជាង ៩៣ លាននាក់ប៉ុណ្ណោះទេ ថែមទាំងជាទីផ្សាររបស់អាស៊ានទៀតផង។ ហើយជាពិសេស យើងខ្ញុំកំពុងជាសមាជិកនៃ FTA ជំនាន់ថ្មីចំនួន ១២ ហើយកំពុងពិភាក្សាអំពី FTA ចំនួន៤ទៀតដើម្បីអភិវឌ្ឍន៍ក្លាយទៅជាទីផ្សារធំជាងមុន”។
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅសម័យពិភាក្សាក្រោមប្រធានបទ “វិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធឆ្លាត”។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធចំពោះការអភិវឌ្ឍន៍ ដោយចាត់ទុកថា វាជាលក្ខ័ណ្ឌ ចម្បងដើម្បីតភ្ជាប់សេដ្ឋកិច្ចហើយជាចំណុចស្នូលក្នុងការកសាងសហគមន៍អាស៊ាន។
នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យបញ្ចប់សន្និសីទ WEF ASEAN ឆ្នាំ២០១៧ និងពិធីប្រគល់តួនាទីជាប្រទេសម្ចាស់ផ្ទះសន្និសីទ WEF ASEAN ឆ្នាំ២០១៨ សំរាប់វៀតណាម។
នាយប់ថ្ងៃទី១២ ឧសភា គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានត្រឡប់មកកាន់វៀតណាម បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមសន្និសីទ WEF ASEAN លើកទី២៦ ដោយទទួលបាន លទ្ធផលសំខាន់និងជាក់ស្ដែងជាច្រើន៕
តាម VOV5-វិទ្យុសម្លេងវៀតណាម