17/03/2019 10:59 GMT+7 Email Print Like 0

វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារភេរវកម្មនៅនូវែលហ្សេឡង់


 កងកម្លាំងសមត្ថកិច្ចនូវែលហ្សេឡង់ហ៊ុំព័ទ្ធតំបន់នៅជុំវិញវិហារអ៊ីស្លាម បន្ទាប់ពីកើតមានករណីបាញ់រះ (រូបថត៖ AFP/TTXVN) 
 

 វៀត ណាមជឿជាក់ថា រដ្ឋាភិបាលនិងប្រជាជននូវែល ហ្សេឡង់នឹងជំនះពុះពារលើការ ឈឺចាប់នេះយ៉ាងឆាប់ៗ ហើយ​មេគំនិត​ឈរពីក្រោយការវាយប្រហារនេះនឹង​ត្រូវ បានផ្ដន្ទាទោសយ៉ាងម៉ឺង​ម៉ាត់ ផងដែរ។

នាថ្ងៃទី១៥​ ខែមីនា ឆ្នាំ​២០១៩ ឆ្លើយសំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការ បាញ់រះចំនួន២លើក​ដែល​កើត​​មាន​នៅទីក្រុង Christchurch ប្រទេសនូវែល ហ្សេឡង់ ដែ​លធ្វើ​អោយ​មនុស្ស​ជាច្រើន​នាក់​ត្រូវ​ស្លាប់​និង​រង​របួសនោះ ​អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម​លោកស្រី Le Thi Thu Hang បា​នអះអាង​ថា វៀត​ណាម​ថ្កោល​ទោស​យ៉ាងខ្លាំងក្លាការ​វាយប្រហារភេរវកម្ម​ទាំងពីរនេះ។ វៀត ណា​ម ជឿជាក់ថា រ​ដ្ឋាភិបាល​និងប្រជាជន​នូវែល​ហ្សេឡង់​នឹងជំនះពុះពារលើការ ឈឺចាប់នេះយ៉ាង​ឆាប់ៗ ហើយមេគំនិត​ឈរពីក្រោយ​ការវាយ​ប្រហារ​នេះនឹង​ត្រូវ បានផ្ដន្ទាទោសយ៉ាងម៉ឺង​ម៉ាត់ ​ផងដែរ។

​នាថ្ងៃដដែល ទទួលបានព័ត៌មានស្ដីពីការបាញ់រះចំនួន២លើកដែលធ្វើ អោយមនុស្សយ៉ាងហោចណាស់៤៩នាក់​ត្រូវ​ស្លាប់​និង៤៨នាក់ទៀតរងរបួសនៅ ទីក្រុង Christchurch អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen​ Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តី​ការ​បរទេស​លោក Pham Binh Minh បានអញ្ជើញផ្ញើរសារទូរលេខ សួរសុខ​ទុក្ខ​ជូន​អគ្គ​ទេសាភិបាល​នូវែលហ្សេ​ឡង់​លោក​ Dame Patsy Reddy នាយករដ្ឋមន្រ្តីលោកស្រី Jaci​nda Ardern និងឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីការ​បរ ទេស​លោក​ Winston Peters។


ទាក់​ទិនដល់ករណីបាញ់រះពោលខាងលើ នាថ្ងៃទី១៦ ខែមីនា នាយករដ្ឋ មន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសថា នឹងចេញផ្សាយ បទបញ្ញាតិ្តដ៏តឹងរឹងជាងមុនក្នុងការគ្រប់គ្រងកាំភ្លើង។ នាថ្ងៃដដែល មុខ​សញ្ញា Brenton Harrison Tarrant ពលរដ្ឋអូស្ត្រាលីដែលកំពុងរស់នៅរដ្ឋ New South Wales ត្រូវ​បាន​នាំ​ទៅ​តុលាការ​នៅ​ទីក្រុង Christchurch ប្រឈមមុខជាប់ចោទ ពីបទ ឃាតកម្ម​ក្នុងករណីបាញ់រះកាលពីរ​សៀល​ថ្ងៃទី១៥ ខែ​មីនា៕
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ