11/09/2021 13:16 GMT+7 Email Print Like 0

វៀតណាមត្រៀមខ្លួនជាស្រេចជួយសម្រួល រួមដំណើរដើម្បីសហគ្រាស EU វិនិយោគ ធ្វើអាជីវកម្មបានយ៉ាងងាយស្រួលនៅវៀតណាម

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh (អាវស) ជួបធ្វើការជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតប្រទេសសមាជិក EU សមាគមន៍ធុរកិច្ចអឺរ៉ុប (Eurocham) និងតំណាង សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសអឺរ៉ុបមួយចំនួននៅវៀតណាម។ (រូបថត៖ sggp.org.vn)


លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងការចែករំលែកនិងការ យោគយល់ជាមួយការលំបាករបស់សហគ្រាសនៅវៀតណាម នៅចំពោះមុខការវិវឌ្ឍន៍ ដ៏ស្មុគស្មាញនៃជម្ងឺកូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះត្រឹមតែជាការ លំបាកបណ្ដោះ អាសន្នប៉ុណ្ណោះហើយវៀតណាមកំពុងខិតខំអនុវត្តន៍ដំណោះស្រាយជា ច្រើនដើម្បីគ្រប់គ្រងនិងរុញថយជម្ងឺរាតត្បាត។

បន្តកម្មវិធីជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស និងតំណាង វិនិយោគិនបរទេសនៅវៀតណាម សំដៅជួយទ្រទ្រង់ ដោះស្រាយការលំបាកសម្រាប់ សហគមន៍ធុរកិច្ចក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ នៅរសៀលថ្ងៃទី៩ ខែកញ្ញា នៅ ទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ឯកអគ្គរដ្ឋទូតប្រទេសសមាជិក EU សមាគមន៍ធុរកិច្ចអឺរ៉ុប (Eurocham) និងតំណាង សម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសអឺរ៉ុបមួយចំនួននៅវៀតណាម។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយសម្រួលនិងរួមដំណើរ ដើម្បីសហគ្រាស EU វិនិ យោគ ធ្វើអាជីវកម្មបានយ៉ាងងាយស្រួលនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមាន បំណងថា ប្រទេស EU នឹងជួយគាំទ្រ បង្កលក្ខណៈសម្រាប់សហគ្រាសវៀតណាម បោះទុនចូលវិស័យនានាដែល EU មានតម្រូវការ បង្កើតជាបណ្ដើរៗតុល្យភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ លោក នាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មបាននិងកំពុងជាសសរស្តម្ភ និងជា កម្លាំងចលករដ៏ខ្លាំងក្លាចំពោះទំនាក់ទំនងវៀតណាម-EU។ នេះជាការគួរឲ្យសប្បាយ ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅ របស់ប្រជាជន ខឿនសេដ្ឋកិច្ចនៃប្រទេសសមាជិក EU នានាក៏ដូចជាវៀតណាមផង ដែរ។ យើងខ្ញុំក៏កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងជម្ងឺរាតត្បាតក្នុងពេលឆាប់បំផុតតាម ដែលអាចធ្វើទៅបាន ដើម្បីយើងបន្តជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម-EU ឡើង កំពស់ថ្មីជាក់ស្ដែងជាង និងមានប្រសិទ្ធភាពជាង”។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងការចែករំលែកនិងការ យោគយល់ជាមួយការលំបាករបស់សហគ្រាសនៅវៀតណាម នៅចំពោះមុខការវិវឌ្ឍន៍ ដ៏ស្មុគស្មាញនៃជម្ងឺកូវីដ ១៩។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា នេះត្រឹមតែជាការ លំបាកបណ្ដោះអាសន្នប៉ុណ្ណោះហើយវៀតណាមកំពុងខិតខំអនុវត្តន៍ដំណោះស្រាយជា ច្រើនដើម្បីគ្រប់គ្រងនិងរុញថយជម្ងឺរាតត្បាត។

បណ្ដាឯកអគ្គរដ្ឋទូត និងតំណាងសហគ្រាស EU បានវាយតម្លៃខ្ពស់ចំពោះការ រៀបចំជំនួបធ្វើការនេះ ដើម្បីផ្លាស់ប្ដូរពីវិធានការដោះស្រាយការលំបាក ការជំពាក់ ជំពិនក្នុងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ដឹកជញ្ជូននិងធ្វើចរាចរណ៍ទំនិញ ព្រមទាំង ចាត់ទុកថាវៀតណាមនៅតែជាទីផ្សារវិនិយោគគួរឲ្យទាក់ទាញដោយមានសក្ដានុពល អភិវឌ្ឍដ៏ខ្លាំងក្លានាពេលខាងមុខ។ ភាគី EU ក៏បានបញ្ជាក់ពីបំណងចង់បន្តជំរុញ អភិវឌ្ឍថែមទៀតនូវប្រតិបត្តិការវិនិយោគ អាជីវកម្មយូរអង្វែងនៅវៀតណាមផងដែរ។

នៅជំនួបធ្វើការនេះដែរ សមាគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាម បានប្រគល់ជូនក្រសួងសុខាភិបាល វៀតណាមកញ្ចប់ជំនួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យក្នុងតម្លៃ៤០ពាន់លានដុង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ