25/09/2019 14:36 GMT+7 Email Print Like 0

វៀតណាមត្រៀមរៀបចំយ៉ាងសកម្មសម្រាប់សន្និសីទ AAPTC ២០២០

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានរៀបចំសន្និសីទស្ដីពីការបង្កើតផែនការសម្រាប់សិក្ខាសាលានិងសន្និសីទពេញអង្គប្រចាំឆ្នាំរបស់សមាគមមជ្ឈមណ្ឌលបង្វឹកបង្វឺនសកម្មភាពរក្សាសន្ដិភាពអាស៊ី - ប៉ាស៊ីហ្វិក (AAPTC) ២០២០ នៅប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្ដិភាពវៀតណាមបានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទ។ អញ្ជើញចូលរួមនៅមានលោក Steven Takekoshi មន្ដ្រីទទួលបន្ទុកកម្មវិធីផ្តួចផ្តើមគំនិតនូវសកម្មភាពរក្សាសន្តិភាពពិភពលោក (GPOI) នៃសហរដ្ឋអាមេរិក និងលោកវរសេនីយ៍ឯក Shahidul Islam តំណាងលេខាធិការដ្ឋាន AAPTC ទៀតផង។

 

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ថ្លែងក្នុងសន្និសីទ


សន្និសីទបានពិភាក្សាក្នុងការត្រៀមរៀបចំសន្និសីទ AAPTC នាឆ្នាំ ២០២០ រួមចំណែកបញ្ជាក់និងលើកកម្ពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ ព្រមទាំងរួមចំណែកបង្កើនការយល់ដឹង ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិរវាងវៀតណាម និងបណ្តាប្រទេសជាសមាជិកសមាគម AAPTC ។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានសង្កត់ធ្ងន់ថា សន្និសីទ AAPTC គឺជាព្រឹត្តិការណ៍អន្តរជាតិធំមួយដែលប្រទេសវៀតណាមមានកិត្តិយសរៀបចំឡើងនាឆ្នាំ២០២០ ។


តំណាងវៀតណាមនិងអន្តរជាតិបានពិភាក្សានិងឯកភាពលើខ្លឹមសារដែលទាក់ទងនឹងការបង្កើតផែនការនិងការត្រៀមរៀបចំសន្និសីទ AAPTC ២០២០

ប្រតិភូថតរូបជាអនុស្សាវរីយ៍


លោកវរសេនីយ៍ឯក Shahidul Islam បានសម្តែងនូវការជឿងជាក់ថា ការខិតខំប្រឹងប្រែងនិងការរួមចំណែករបស់វៀតណាមនឹងរៀបចំសិក្ខាសាលានិងសន្និសីទ AAPTC 2020 ប្រកបដោយជោគជ័យ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ